អបអរសាទរ! អតីតតារាសម្តែង ជុំ ស៊ីថា បានកាដូកូនភ្លោះ៣ ផ្អើលអស់អ្នកសិល្បៈ

//s5.kh1.co/41/412a7ea3471a351779dd1e6d2ff570846b4b3802.jpg
នារី

 ០២-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អតីតតារាសម្តែង និងបង្ហាញម៉ូតប្រចាំប្រទេសកម្ពុជា លោក ជុំ ស៊ីថា ដែលធ្លាប់មានប្រជាប្រិយភាព និងការគាំទ្រពីទស្សនិកជនគ្រប់មជ្ឈដ្ឋាននោះ នាប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្លាស់ប្តូរអាជីពពីអ្នកសិល្បៈទៅធ្វើជាមន្ត្រីនគរបាលយ៉ាងសង្ហារវិញ។

ភ្នំពេញ៖ អតីតតារាសម្តែង និងបង្ហាញម៉ូតប្រចាំប្រទេសកម្ពុជា លោក ជុំ ស៊ីថា ដែលធ្លាប់មានប្រជាប្រិយភាព និងការគាំទ្រពីទស្សនិកជនគ្រប់មជ្ឈដ្ឋាននោះ នាប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្លាស់ប្តូរអាជីពពីអ្នកសិល្បៈទៅធ្វើជាមន្ត្រីនគរបាលយ៉ាងសង្ហាវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាលោក ជុំ ស៊ីថា ផ្តាច់ខ្លួនចេញពីសិល្បៈក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ និងស្នាដៃរបស់លោកនៅតែដិតដាមសម្រាប់អ្នកគាំទ្ររូបលោកគ្រប់ៗគ្នា។

យ៉ាងណាមិញ កាលពីម្សិលមិញនេះពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដែលលោកបានបង្ហោះនូវរូបថតជាច្រើនសន្លឹក អមជាមួយខ្លឹមសារថា “រឿងមិននឹកស្មានដល់ កូនមួយមើលចង់ស្ត្រេសម្តងៗ ព្រឹកមិញអេកូឃើញកូនភ្លោះ៣ សប្បាយចិត្តខ្លាំងណាស់ តែអាណិតប្រពន្ធគាត់មានមាឌតូចមិនដឹងពិបាកយ៉ាងណាទេ។ ទារកក្នុងផ្ទៃបាន ១០អាទិត្យនិង០៣ថ្ងៃហើយ សង្ឃឹមថាប្រុសទាំងអស់ទៅចុះ”។

នៅក្នុងនោះផងដែរ ក៏ឃើញមានអ្នកសិល្បៈជាច្រើនចូលរួមអបអរសាទរតាមរយៈការខមមិននៅលើរូបភាព ខណៈដែលលោក ជុំ ស៊ីថា កំពុងតែសប្បាយរីករាយនឹងកាដូដ៏មានតម្លៃមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

កូនប្រុស-ស្រីទាំងពីររបស់លោក ជុំ ស៊ីថា
កូនប្រុស-ស្រីទាំងពីររបស់លោក ជុំ ស៊ីថា
កូនប្រុសទី២ លោក ជុំ ស៊ីថា
កូនប្រុសទី២ លោក ជុំ ស៊ីថា
លោក ជុំ ស៊ីថា និងភរិយា
លោក ជុំ ស៊ីថា និងភរិយា
ក្រុមគ្រួសារលោក ជុំ ស៊ីថា
ក្រុមគ្រួសារលោក ជុំ ស៊ីថា
ទារកភ្លោះ៣ ក្នុងផ្ទៃ
ទារកភ្លោះ៣ ក្នុងផ្ទៃ
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T