កាលពីពេលថ្មីៗនេះ មានវីដេអូមួយ បានធ្វើអោយមនុស្សម្នាជាច្រើន ភ្ញាក់ផ្អើល ដោយសារតែ វីដេអូនោះ បង្ហាញពី ទូរសព្ទ័ដៃ iPhone 5s ជាច្រើនគ្រឿង ដួលបន្តបន្ទាប់គ្នា។

នៅក្នុងវីដេអូ ទូរសព្ទ័ដែលកំពុងទទួលការពេញនិយមយ៉ាងច្រើន ដូលបន្តបន្ទាប់ ហើយចូលក្នុងជណ្តើរយន្ត និងបន្តទៅជាន់មួយទៀតមិនគួរអោយជឿ។

វីដេអូនេះ ត្រូវបាន បង្កើតឡើងនៅ ស្ទូឌីយោ Aatma ដោយ ប្រើទូរសព្ទ័ដៃ iPhone 5s  ចំនួន ១០០០០គ្រឿង ដែលគិតពីទឹកប្រាក់មានតម្លៃ 6.5 លានដុល្លារ។ លោក Pramod Modi Shantharam ជាអ្នកគ្រប់គ្រង ស្ទូឌីយោ និង ដឹកនាំផលិត វីដេអូនេះ បាននិយាយថា វិដេអូនេះបង្កើតឡើង ក្នុងគោលបំណង ចង់ផ្សព្វផ្សាយពីបច្ចេកវិទ្យាថ្មីហៅថា NFC ដែលអាចមាននៅក្នុង ទូរសព្ទ័ដៃ iPhone 5s។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះវិដេអូនេះ? សូមទស្សនា



ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]