តោះ! មកមើល អេលីត ចំរើន ហាត់ពង្រឹងខ្លួន ដើម្បីត្រៀមដណ្តើមខ្សែក្រវ៉ាត់មាស (មានវីដេអូ)

//s5.kh1.co/64/64354e91f078bf1c2f75694032616bfcfa6c5054.jpg
កីទ្បា

 ០១-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចំរើន កំពុងហ្វឹកហាត់ត្រៀមដណ្តើមខ្សែក្រវ៉ាត់មាសជាមួយ វ៉ាន់ វឿន

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន កំពុងអន្ទះសាចង់ឃើញការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់មាស រវាង វ៉ាន់ វឿន និង​ អេលីត ចំរើន ដែលជាជំនួបដ៏អស្ចារ្យបំផុត ដែលមានប្រាក់រង្វាន់រហូតដល់១ម៉ឺនដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ អេលីត ចំរើន
កីឡាករ អេលីត ចំរើន

ក្នុងជំនួបនេះ គេឃើញមានបទវិភាគជាច្រើន និយាយពីការប្រកួតរបស់អ្នកទាំងពីរនាពេលខាងមុខ តែទោះជាយ៉ាងណាក៏ដោយលទ្ធផលគឺនឹងត្រូវបានបង្ហាញ នៅថ្ងៃអាទិត្យ ទី០៥ខាងមុខនេះ។

យ៉ាងណាមិញ មុននេះបន្តិចគេឃើញមានលេចចេញវីដេអូសកម្មភាពហ្វឹកហាត់របស់ អេលីត ចំរើន ដែលកំពុងហ្វឹកហាត់ចាប់ឱបកៀក ជាមួយមិត្តរួមក្លិប។

កីឡារករ វ៉ាន់ វឿន
កីឡារករ វ៉ាន់ វឿន

នេះបើតាមការប៉ាន់ស្មាន ចំរើន ដឹងថាខ្លួនធ្វើមិនសូវបានល្អនៅពេញឱបគ្នា ទើបខិតខំហ្វឹកហាត់ចំនុចខ្វះខាតខ្លួន។ យ៉ាងណាក៏ដោយអ្នកទាំងពីរពិបាកនឹងសន្និដ្ឋានបានណាស់ ព្រោះសុទ្ធតែល្អប្រហាក់ប្រហែលគ្នា ដូច្នេះមានតែរង់ចាំថ្ងៃប្រកួតជាអ្នកកាត់សេចក្តីប៉ុណ្ណោះ៕

ចង់ឃើញការហាត់របស់ ចំរើន ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ Kun Khmer Super Fights)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T