អុញនោះ! ត្រៀមប្រកួតដណ្តើមខ្សែក្រវ៉ាត់ពិភពលោកផង Jarrell Miller ត្រូវបានគេរកឃើញផ្ទុកសារធាតុហាមឃាត់ជាលើកទី២

//s5.kh1.co/62/62a51bdfa06c3a6c17ede323e84b9d17d3d59bc9.jpg
កីទ្បា

 ០១-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Miller ត្រូវបាន WBC បញ្ឈរឈ្មោះរយៈពេលបីឆ្នាំ

បរទេស៖ Jarrell Miller ត្រូវបានសហព័ន្ធប្រដាល់សកលពិភពលោក ព្យួរឈ្មោះមិនឲ្យប្រកួតរយៈពេល៣ឆ្នាំ ធ្លាក់ចេញពីក្រុមកីឡាករដែលស្អាតស្អំ។ កីឡាករទម្ងន់ធ្ងន់ សញ្ជាតិអាមេរិក ត្រូវបានដកសិទ្ធិប្រកួតជាមួយកីឡាករ Jerry Forrest បន្ទាប់ពីរកឃើញមានផ្ទុកសារធាតុហាមឃាត់ ជាលើកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jarrell Miller កំពុងវាយទៅលើគូប្រកួត
Jarrell Miller កំពុងវាយទៅលើគូប្រកួត

Miller ក៏បានបដិសេដក្នុងការចោទប្រកាន់នេះដោយទទូចថាគាត់មិនដែលបានប្រើថ្នាំស្តេរ៉ូអ៉ីត ដើម្បីបង្កើនសមត្ថភាពខ្លួនឡើយ។ Miller ធ្លាប់ត្រូវបានគេរកឃើញសារធាតុហាមឃាត់៣ប្រភេទ នៅក្នុងឆ្នាំ២០១៩ មុនការប្រកួតដណ្តើមខ្សែក្រវ៉ាត់ពិភពលោកជាមួយ Anthony Joshua

Miller ត្រៀមដណ្តើមខ្សែក្រវ៉ាត់ពិភពលោកពី Anthony តែត្រូវលុបឈ្មោះវិញ
Miller ត្រៀមដណ្តើមខ្សែក្រវ៉ាត់ពិភពលោកពី Anthony តែត្រូវលុបឈ្មោះវិញ

បន្ទាប់ពីការផ្អាកមិនឲ្យប្រកួតអស់រយះពេលជិត១ឆ្នាំ Miller នៅតែត្រូវបានគេរកឃើញ មានផ្ទុកសារធាតុហាមឃាត់ម៉្យាងឈ្មោះ GW1516 ។ កីឡាករវ័យ៣១ឆ្នាំរូបនេះ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖

ខ្ញុំពិតជាមិនដែលបានប្រើថ្នាំស្តេរ៉ូអ៉ីត ដើម្បីបង្កើនសមត្ថភាពរបស់ខ្ញុំឡើយ។ មានមនុស្សជាច្រើនមិនយល់ពីសារធាតុ GW1516 ហើយខ្ញុំពិតជាពិបាកបកស្រាយនូវបញ្ហាទាំងមូលបានណាស់ ព្រោះយើងកំពុងដោះស្រាយនៅនឹងមុខច្បាប់។ 

លោក Jarrell Miller
កីឡាករ Jarrell  Miller
កីឡាករ Jarrell  Miller

គួរឲ្យដឹងដែរថា កំហុសឆ្គងរបស់គាត់ បានធ្វើឲ្យស្ថាប័ន WBC គ្មានជម្រើសនោះទេ ក្នុងការផ្អាកគាត់ក្នុងវិស័យកីឡារយៈពេល៣ឆ្នាំ៕

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T