Spurs កំពុងត្រៀមកីឡាករ Lucas Moura ដើម្បីដូរយកខ្សែប្រយុទ្ធជួរមុខរបស់ Napoli ម្នាក់នេះ

//s5.kh1.co/2c/2c63b721b7bd86dcceed0c2c9d3911d916a32e23.jpg
កីទ្បា

 ០១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Spurs កំពុងត្រៀមកីឡាករ Lucas Moura ដើម្បីដូរយកខ្សែប្រយុទ្ធជួរមុខ Arkadiusz Milik ពីក្លិប Napoli

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយកាណ៍មកថាកំពុងតែត្រៀមកីឡាករ Lucas Moura ដើម្បីដូរយក ខ្សែប្រយុទ្ធមុតស្រួចរបស់ Napoli គឺកីឡាករ Arkadiusz Milik

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Lucas Moura
  កីឡាករ Lucas Moura
  កីឡាករ Arkadiusz Milik
  កីឡាករ Arkadiusz Milik

ដោយសារតែបច្ចុប្បន្ន វិបត្តិសេដ្ឋកិច្ចកំពុងតែញាំញីនៅក្នុងពិភពបាល់ទាត់ ក្លិបរបស់លោក Jose Mourinho ហាក់ដូចជាមិនចង់ចំណាយលុយធំដើម្បីទិញកីឡាករមករួមក្រុមនោះទេនៅរដូវក្ដៅនេះ។

  កីឡាករ Lucas Moura
  កីឡាករ Lucas Moura

ដោយឡែកក្លិបមួយនេះអាចនឹងប្រើវិធីផ្លាស់ប្តូរកីឡាករជាមួយក្លិបដ៏ទៃជំនួសវិញ ក្នុងនោះដែរ Spurs រីករាយនឹងឲ្យ Lucas Moura ចាកចេញពីក្លិបបើសិនជា Napoli យល់ព្រមដូរកីឡាករ Arkadiusz Milik ឲ្យខ្លួននោះ។

កីឡាករ Arkadiusz Milik
កីឡាករ Arkadiusz Milik

បើទោះបីជា Moura ស៊ុតឲ្យ Spurs បាន២៣គ្រាប់តាំងពីផ្លាស់មករួមក្រុមនៅឆ្នាំ២០១៨ក៏ដោយ ក៏រូបគេនៅតែមិនទាន់មានទម្រង់លេងឲ្យល្អដើម្បីជំនួសកីឡាករ Harry Kane បាននៅឡើយ។

  កីឡាករ Harry Kane
  កីឡាករ Harry Kane

ចំណែកឯកីឡាករ Arkadiusz Milik វិញត្រូវបានគេជឿជាក់ថាសមត្ថភាពរបស់គេអាចនឹងមកជំនួសតារាសញ្ជាតិអង់គ្លេស Harry Kane បាន។ គួរឲ្យដឹងផងដែរថា Milik រកបាន១៣គ្រាប់ឲ្យ Napoli នៅរដូវកាលនេះ ដោយនៅសល់កុងត្រាមួយរដូវកាលទៀតជាមួយក្លិប ហើយក្លិប Napoli បានដាក់តម្លៃខ្លួនកីឡាករវ័យ២៦ឆ្នាំរូបនេះរហូតដល់ទៅ៥០លានផោន (ឬប្រមាណ៦២លានដុល្លារ) ឯណោះ៕

កីឡាករ Arkadiusz Milik
កីឡាករ Arkadiusz Milik

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T