អ្នកណាមិនប្រាថ្នាបុរសបែបនេះ! បើកបង្ហាញកាយវិការ៧រឿង នាំឲ្យkimberly ជាប់ស្នេហ៍Mark ចាក់ទឹកមិនលេច

//s5.kh1.co/5f/5fd5f0ffdb7ddc09d7a7fa2f9b0d71fba57c9d5e.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ផ្អែមល្ហែម បញ្ជាក់ពីទំហំចិត្តនៃក្ដីស្រលាញ់ និងភាពសុភាពបុរស និង ការឲ្យតម្លៃ ដែល Mark មានទៅកាន់ Kim តាមទង្វើទាំង ៧នេះ!

ថៃ៖ រឿងរ៉ាវស្នេហា ក៏ដូចជាជីវិតឯកជន​របស់ ក្នុងរង្វង់តារាសិល្បៈថៃ​ ដែលបានចេញផ្សាយ ព័ត៌មានបែកបាក់ស្នេហាជាហូហែរ របស់តារាសិល្បៈ បានបណ្តាលឲ្យហ្វេនៗ មួយចំនួនមានការបារម្ភ​ជាខ្លាំង ចំពោះគូតារាដ៏ទៃទៀត មិនចង់ឃើញពួកគេឈានដ៏ក្នុងស្ថានកាលច្រំដែល ដោយមានមហាជនជាច្រើនរំពឹង ពួកគេដឹងដៃចូលរោងការ នាពេលខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ យ៉ាងណាមិញ អាចនិយាយបានថា ភាពផ្អែមល្ហែមតែងតែមានភាពស៊ីគ្នា​ ពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះគូស្នេហ៍ តារាសម្តែងប្រុស លោក Makparin Supharat  និងតារាសម្តែងស្រីនាង Kimberly Ann Thamsiri ដោយស្រឡាញ់គ្នាអស់រយៈពេល ៨ ឆ្នាំហើយ ដែលធ្វើឲ្យមនុស្សជាច្រើនបានកោតសរសើរ ពីចំណងស្នេហារបស់អ្នកទាំងពីរទៀតផង។

លើសពីនេះ ទំនាក់ទំនងស្នេហារវាង កំពូលតារាសម្ដែងស្រីប្រុស ល្បីឈ្មោះប្រចាំប្រទេសថៃ មួយគូនេះ កាន់តែផ្អែមល្ហែមនឹងគ្នាខ្លាំងឡើង ធ្វើឱ្យពួកគេកាន់តែមានសុភមង្គល ហើយចេះមើលថែទាំ និងផ្តល់ភាពកក់ក្តៅឱ្យគ្នាទៅវិញទៅមក ដល់ថ្នាក់មានគេលួចច្រណែន នឹងតារាស្រ រូបនេះ ដែលមានគូស្នេហ៍ ដែលចេះគោរព និងឲ្យតម្លៃគ្រប់ពេលទៅកាន់នាង៕

សូមបើកបង្ហាញទង្វើ ក្នុងនាមជាសុភាពបុរស និងគោរពឲ្យតម្លៃ ៧ដង  ដែល Mark មានទៅកាន់ Kim!

សូមទស្សនារូបខាងក្រោម៖

១. នៅពេលសួរអំពីការចាក់សាក់ Mark បានបង្ហើបថា រូបលោក បានគិតចង់សាក់ឈ្មោះ Kim ដែរ ប៉ុន្តែត្រូវសុំការអនុញ្ញាតជាមុនសិន។ ទន្ទឹមនឹងនោះ ក៏បញ្ជាក់ថាលោក លោកមិនមែនខ្លាចអីនោះទេ ប៉ុន្តែជាការក្រែងចិត្ត និងការគោរព។

Mark
Mark

២. លោក តែងតែសរសើរ និងអួត​រហូត ថាតារាស្រីរូបនេះពាក់ស្អាត នៅពេលដែល Kim ពាក់ចិញ្ចៀន ដែល លោក​ បានទិញឲ្យ។

kim
kim

៣. គ្រាមួយ នៅពេលដែល Kim ចាប់បានបាច់ផ្កានៅថ្ងៃ មង្គលការ Mew បានធ្វើឲ្យអ្នកគ្រប់គ្នា បាញ់ក្រសែភ្នែក និង សួរនាំរឿងរៀបការអ្នកទាំងពីរ បានធ្វើឲ្យតារាសម្តែងប្រុសមួយរូបនេះ ​បែកញើស ថែមទាំងអៀនមុខក្រហមទៀតផង។

Mark
Mark

៤. តែងតែការពារមិត្តស្រី នៅពេល ដែលមានអ្នក បញ្ចេញមតិមិនល្អ ទៅលើ Kim ថែមទាំង ការពារ និងស្រាយបំភ្លឺ ចំពោះចំណងស្នេហ៍អ្នកទាំងពីរ​ មិនឲ្យប៉ះពាល់។

mark និង​ kim
mark និង​ kim

៥. មានរឿងរ៉ាវមួយ ដែលធ្វើឲ្យលោក ល្បី trending លើបណ្តាញសង្គម Twitter គ្រានោះដែល លោក​បាន ចេញការពារ សង្សាររបស់លោក Kim និង Yaya ថែមទាំងថាទៀតថា ពួកគេមិនពាក់ព័ន្ធ ចង់ស្តី ចង់ថា ថាតែលោកម្នាក់បានហើយ។

សារដែលបានបង្ហោះ
សារដែលបានបង្ហោះ

៦. លោក​តែងតែ ដើររកប្រម៉ាញ់ ទិញកាដូ ដូចជាកាបូបទៅថ្ងៃ ពិសេសរបស់ពួកគេ ជាពិសេសនោះ ថ្ងៃខួបកំណើតរបស់ Kim តែម្តង ព្រោះវារបស់ពិសេស សម្រាប់ថ្ងៃខួបកំណើតជាដើម។

mark និង​ kim
mark និង​ kim

៧. មានមនុស្សជាច្រើន គិតថាគាត់បានបង្ហោះឃ្លីបដូចទៅនឹង Pre-wedding គ្រានោះដែរ គាត់បាននិយាយពី Kim។  គាត់ថាតែងតែគិតពីវារៀងរាល់ថ្ងៃ  ថែមទាំង បន្ថែមទៀតថា ឃ្លីប Pre-wedding ប្រាកដជាអស្ចារ្យមែនទែន។

mark និង​ kim
mark និង​ kim
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T