ឥណ្ឌា​ប្រើប្រាស់ឧទ្ធម្ភាគចក្រនិងដ្រូន ដើម្បីបាញ់ថ្នាំសម្លាប់ហ្វូងកណ្តូបដ៏​មហិមា

//s5.kh1.co/26/266d131634a78bb9bcec6b1ad4169290c6d4b971.jpg
សង្គម

 ០១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ចំណាត់ការ​បាញ់ថ្នាំសម្លាប់សត្វចង្រៃទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើង​បន្ទាប់ពីហ្វូង​កណ្តូប បានចូលលុកលុយដល់ទីក្រុងរណបនៃរដ្ឋធានីញូវដេលី

ញូដេលី៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ អាជ្ញាធរឥណ្ឌាបាន​បញ្ជូនឧទ្ធម្ភាគចក្រ ១គ្រឿង និង​ដ្រូន ១២គ្រឿង ដើម្បីទៅបាញ់ថ្នាំសម្លាប់​ហ្វូងកណ្តូបវាលខ្សាច់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបាន​​​ទៅបំផ្លាញដំណាំស្រូវ និងដំណាំជាច្រើនប្រភេទទៀត ​នៅក្នុងរដ្ឋចំនួន៩ របស់ប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​ឥណ្ឌាប្រើប្រាស់ដ្រូន ដើម្បីបាញ់ថ្នាំសម្លាប់ហ្វូងសត្វកណ្តូបចង្រៃ
​ឥណ្ឌាប្រើប្រាស់ដ្រូន ដើម្បីបាញ់ថ្នាំសម្លាប់ហ្វូងសត្វកណ្តូបចង្រៃ

ចំណាត់ការ​បាញ់ថ្នាំសម្លាប់សត្វចង្រៃទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើង​បន្ទាប់ពីហ្វូង​កណ្តូប បានចូលលុកលុយដល់ទីក្រុងរណបនៃរដ្ឋធានីញូវដេលី កាលពីចុងសប្តាហ៍​កន្លងទៅ ដែលជំរុញឱ្យប្រជាជនរិះគន់អាជ្ញាធរ ​ថាមិនបានចាត់វិធានការឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ផលប៉ះពាល់លើផលដំណាំរបស់ប្រជាកសិករឥណ្ឌា។

មនុស្សរាប់លានកំពុងប្រឈមនឹងបញ្ហាខ្វះខាតស្បៀង
មនុស្សរាប់លានកំពុងប្រឈមនឹងបញ្ហាខ្វះខាតស្បៀង

គួរជម្រាបផងដែរថា​ បច្ចុប្បន្ននេះ ប្រទេសដែលកំពុងរងគ្រោះដោយសារការវាយប្រហាររបស់ហ្វូងកណ្តូបវាលខ្សាច់ខ្លាំងជាងគេរួមមាន ប្រទេសកេនយ៉ា ឥណ្ឌា អេត្យូពី និងប្រទេសសូម៉ាលី។ ហើយមូលហេតុចម្បងដែលបណ្តាលឱ្យមានការលុកលុយរបស់ពពួក​កណ្តូប​នេះ ​គឺ​បណ្តាលមកពីការប្រែប្រួល​អាកាសធាតុខ្លាំងក្លាជាបន្តបន្ទាប់​ ដោយ​ដំបូងឡើយមានគ្រោះរាំងស្ងួត​ បន្ទាប់មកក៏មានភ្លៀងច្រើន ​​​ហើយនេះគឺជាលក្ខខណ្ឌសមស្រប សម្រាប់ហ្វូងសត្វកណ្តូបលូតលាស់ និងមានចំនួនកាន់តែច្រើនឡើង៕

ដំណាំកសិកររាប់លាននាក់ ត្រូវរងការបំផ្លាញ
ដំណាំកសិកររាប់លាននាក់ ត្រូវរងការបំផ្លាញ

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T