ភូមិមួយនៅភាគខាងជើងនៃប្រទេសឥណ្ឌា បានធ្វើឲ្យមនុស្សជាច្រើនទាល់ប្រាជ្ញា ដោយមានកូនភ្លោះលើសពី១០០គូ បានកើតនៅក្នុងភូមិមួយនោះ។

យោងតាមប្រភពព័ត៌មាន ឌេឡីមេល បានឲ្យដឹងថា ភូមិដែលបានរៀបរាប់ខាងលើមានឈ្មោះថា Mohammedpur Umari ភាគខាងជើងនៃរដ្ឋ Uttar Pradesh មានប្រជាជនប្រមាណ ៦០០០នាក់ ហើយក្នុងភូមិនោះគ្មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យច្បាស់លាស់នោះទេ មានមនុស្សភាគតិចណាស់ដែលចេះអក្សរ។ យោងតាមការស្រាវជ្រាវបានរកឃើញថា មានភាពខុសប្លែកពីធម្មតា នៅ៥០ចុងក្រោយនេះ ដោយមានបងប្អូនភ្លោះលើសពី១០០គូ បានកើតក្នុងភូមិនេះ។ អ្នកភូមិនៅតំបន់នោះបានប្រាប់ថា វានឹងអាចមានដល់ ២០០គូ បើនៅភូមិរបស់ពួកគេមានមន្ទីរពេទ្យត្រឹមត្រូវ។

នៅក្នុងភូមិមួយនេះមានចំនួនអ្នកកាន់ សាសនាម៉ូស្លីម៨០ភាគរយ និងហិណ្ឌូ២០ភាគរយ។ ប៉ុន្ដែកំណើតនៃកូនភ្លោះគឺបានរកឃើញ នៅក្នុងសហគមន័ទាំងពីរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះបាតុភូតនេះ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]