ប្រយ័ត្នទឹកភ្នែក! បើមិនបានដឹងពីការផ្លាស់ប្ដូរថ្មី នៅក្នុងកម្មវិធី Google Photos

//s5.kh1.co/ae/ae0e481a527d403be4aee35ef5cf5468499fc13b.jpg
បច្ចេកវិទ្យា

 ០១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការផ្លាស់ប្ដូរនេះប្រហែលជាមានលក្ខណៈបណ្ដោះអាសន្ន ហើយក្រុមហ៊ុន Google ប្រហែលជាធ្វើឲ្យមានការសន្សំសំចៃ​ នៃការប្រើប្រាស់ទិន្នន័យអ៊ីនធឺណេត។

បរទេស៖ ក្រុមហ៊ុន Google កំពុងបិទដំណើការនៃការរក្សាទុកដោយស្វ័យប្រវត្តិ នូវរូបថតនិងវីដេអូ នៅលើ folders ដែលបង្កើតឡើងដោយសេវាកម្មកម្មវិធី ដូចជា WhatsApp និង Facebook។ បើនិយាយឲ្យចំទៅ វាមានន័យថា រូបភាពនិងវីដេអូនានាមកពីសេវាកម្មកម្មវិធីទាំងនោះ នឹងមិនរក្សាទុកនៅក្នុងកម្មវិធី Google Photos ដោយស្វ័យប្រវត្តិនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Folders នៃសេវាកម្មកម្មវិធីផ្សេងទៀត ត្រូវបាន Google បិទការ Backup ប៉ុន្តែយើងអាចបើកវាវិញ ដោយខ្លួនឯង
Folders នៃសេវាកម្មកម្មវិធីផ្សេងទៀត ត្រូវបាន Google បិទការ Backup ប៉ុន្តែយើងអាចបើកវាវិញ ដោយខ្លួនឯង

ការផ្លាស់ប្ដូរនេះប្រហែលជាមានលក្ខណៈបណ្ដោះអាសន្ន ហើយក្រុមហ៊ុន Google ប្រហែលជាធ្វើឲ្យមានការសន្សំសំចៃ​ នៃការប្រើប្រាស់ទិន្នន័យអ៊ីនធឺណេត នៅកំឡុងពេលជំងឺរាតត្បាតសកល។ ចំពោះកម្មវិធីដែលបានប៉ះពាល់ ទៅនឹងការរក្សាទុករបស់កម្មវិធី Google Photos គឺមានដូចជា Facebook, Helo, Instagram, LINE, Messages, Messenger, Snapchat, Twitter, Viber និង Whatsapp។​

ទោះជាយ៉ាងណា បើសិនជាអ្នកមានទម្លាប់ក្នុងការរក្សាទុករូបថតនិងវីដេអូអនុស្សាវរីយ៍ អ្នកនៅតែអាចមានជម្រើស បើកការរក្សាទុកឡើងវិញ នូវ folders នៃកម្មវិធីទាំងអស់នោះ ដោយខ្លួនឯង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T