វៀតណាម៖ កំពុងហែលទឹកសុខៗ ស្រាប់តែ​សិស្សសាលា ៣ នាក់លង់​ទឹក​ទន្លេស្លាប់

//s5.kh1.co/e6/e6dead0f073f5f9c6550b7cd0924c5c5e07f801d.jpg
សង្គម

 ០១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្មេងស្រី ៣ នាក់បានលង់ទឹកស្លាប់ ពេលកំពុងហែលនៅក្នុងទឹកទន្លេមួយនៅខេត្ត Ha Tinh ភាគកណ្តាលនៃប្រទេស​វៀតណាម

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃពុធនេះថា ក្មេងស្រី ៣ នាក់បានលង់ទឹកស្លាប់ ពេលកំពុងហែលនៅក្នុងទឹកទន្លេមួយនៅខេត្ត Ha Tinh ភាគកណ្តាលនៃប្រទេសវៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាសែតក្នុងស្រុក Phap Luat បានដកស្រង់សម្តីពីអាជ្ញាធរមូលដ្ឋានថា ជនរងគ្រោះទាំង ៣ នាក់ដែលជាសិស្សថ្នាក់ទី ៦ នៃសាលាមួយ ក្នុងស្រុក Duc Tho នៃខេត្ត Ha Tinh បានលង់ទឹកស្លាប់ពេលកំពុងងូតទឹក នៅក្នុងទន្លេកាលពីរសៀលថ្ងៃអង្គារ។

រូបតំណាង
រូបតំណាង

កាសែតដដែលបានបន្តថា អ្នករស់នៅក្បែរនោះបានមកដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ ប៉ុន្តែសិស្សសាលាទាំងនោះបានលង់ទឹកជ្រៅនៅក្នុងទន្លេ ហើយសាកសពរបស់ពួកគេត្រូវបានរកឃើញនៅថ្ងៃតែមួយ នៅវេលាម៉ោងប្រហែល ៦ ល្ងាច ម៉ោង​ក្នុងស្រុក។

យោងតាមក្រសួងការងារ សង្គមកិច្ច និង យុវនិតិសម្បទាបានឲ្យដឹងថា ជាមធ្យមកុមារចំនួន ២,០០០ នាក់នៅក្នុងប្រទេសវៀតណាមបានស្លាប់ដោយសារលង់ទឹកជារៀងរាល់ឆ្នាំ ដែលបណ្តាលឱ្យវាក្លាយជាបុព្វហេតុនៃការស្លាប់ដែលទាក់ទងនឹងកុមារនៅក្នុងប្រទេស៕

រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T