ជក់ចិត្តជាមួយគូគីឡូស្រាលក្នុងស្រុកខ្មែរ សម្រុកគ្នាគ្មានប្រណីទេ (មានវីដេអូ)

//s5.kh1.co/be/becaa12d2e8eebe77616df69291eca1899fe699a.jpg
កីទ្បា

 ០១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កីឡាករក្នុងប្រភេទទម្ងន់សា្រលប្រចាំស្រុក ទាំងពីរពេលប៉ះគ្នារំជួលអស់អ្នកទស្សនា

ភ្នំពេញ៖ ការប៉ះគ្នារវាងគីឡាករ ហ៊ឹម សេរី និង ខាំ ខ្លានាង នៅសង្វៀនស៊ីប៊ីអេសកាលពីថ្ងៃសៅរ៍ ពិតជាធ្វើឲ្យកក្រើកដល់បងប្អូនអ្នកទស្សនាជាខ្លាំង ដែលជាគូគីឡូស្រាលប្រចាំស្រុកខ្មែរ។ ក្នុងការវាយរបស់អ្នកទាំងពីរគឺ មិនសម្ចៃស្នៀតឡើយ ប្តូរគ្នាតាំងពីទឹកទី១ទៅ មានតាំងពីកែងជង្គង់ ម៉ាត់ ទាត់ ធ្ងន់ៗរៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខាំ ខ្លានាង ទទួលជ័យជម្នះ
ខាំ ខ្លានាង ទទួលជ័យជម្នះ

ហើយនេះជាជំនួបលើកទីពីរហើយរបស់អ្នកទាំងពីរ ដោយក្នុងជំនួបមុន ហ៊ឹម សេរី ទទួលជ័យជម្នះដោយពិន្ទុ។ បែរមកការប្រកួតលើកទី២នេះ គេឃើញ ខ្លានាង វាយចេញបានច្រើន និងមានប្រសិទ្ធិភាពជាង សេរី ក្រោយការប្រកួតដ៏ក្តៅគគុកពេញ៥ទឹក។ ជាលទ្ធផល ខាំ ខ្លាំនាង សងសឹកយកជ័យជម្នះបានសម្រេចដោយពិន្ទុពី កីឡាករ ហ៊ឹម សេរី

ចង់ឃើញការវ៉ៃរបស់ ខាំ ខ្លានាង និង ហ៊ឹម សេរី អស្ចារ្យប៉ុណ្ណា ទៅមើលការប្រកួតខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ MSR Sports)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T