អ្នកជំនាញជាន់ខ្ពស់របស់សហរដ្ឋអាមេរិកព្រមានថា ករណីឆ្លង COVID-19 នៅសហរដ្ឋអាមេរិកអាចកើនដល់«១០ម៉ឺននាក់»ក្នុងមួយថ្ងៃ

//s5.kh1.co/17/175c5cc7bd041f37782e75f213f9284c3df7ab26.jpg
សង្គម

 ០១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកជំនាញជាន់ខ្ពស់របស់អាមេរិកព្រមានថា ករណីឆ្លង COVID-19 នៅសហរដ្ឋអាមេរិកអាចកើនដល់១០ម៉ឺននាក់ក្នុងមួយថ្ងៃ

អាមេរិក៖ អ្នកឯកទេសជាន់ខ្ពស់ផ្នែកជំងឺឆ្លងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានព្រមានថា ករណីឆ្លង COVID-19 នៅសហរដ្ឋអាមេរិកអាចឈានដល់ ១០ម៉ឺននាក់ក្នុងមួយថ្ងៃ ដូច្នេះប្រជាជនត្រូវបង្កើនការប្រុងប្រយ័ត្នជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបណ្ឌិត Anthony Fauci ដែលជាប្រធានវិទ្យាស្ថានជាតិនៃរោគអាឡែរហ្សី និងជំងឺឆ្លង បានថ្លែងប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារថា «វាច្បាស់ណាស់ថា ពេលនេះពួកគេមិនស្ថិតក្នុងការគ្រប់គ្រងទាំងស្រុងនោះទេ»។ ជាមួយគ្នានេះ លោកបានជំរុញឲ្យប្រជាជនគោរពតាមការណែនាំដូចជា ការពាក់ម៉ាស់ លាងដៃ និងចៀសវាងកន្លែងដែលមានមនុស្សច្រើនជាដើម។

លោកបណ្ឌិត Anthony Fauci
លោកបណ្ឌិត Anthony Fauci

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ សហរដ្ឋអាមេរិកមានករណីឆ្លងថ្មីកើនឡើងក្នុងមួយថ្ងៃៗគួរឲ្យបារម្ភ ជាពិសេសនៅរដ្ឋចំនួន៣៥ រួមមានរដ្ឋផ្លរីដា និងរដ្ឋតិចសាស់ផងដែរ។ ជាក់ស្ដែង យោងតាមទិន្ឋន័យដែលទទួលបានពីសកលវិទ្យាល័យ Johns Hopkins នៅថ្ងៃចន្ទកន្លងទៅ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងថ្មីរហូតដល់ទៅ៤១,៥៥៦នាក់ឯណោះ​ក្នុងមួយថ្ងៃ។

ក្រុមគ្រូពេទ្យនៅអាមេរិក
ក្រុមគ្រូពេទ្យនៅអាមេរិក

យ៉ាងណាមិញ លោក Joe Biden ជាបេក្ខជនប្រធានាធិបតីប្រជាធិបតេយ្យបានរិះគន់លោក ដូណាល់ ត្រាំ ចំពោះការឆ្លើយតបនឹងវិបត្ដិថ្មីនេះ។ តួយ៉ាង ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Biden បាននិយាយថា «លោក ត្រាំ ទំនងជាលើកទង់.ស ហើយចាកចេញពីសមរភូមិ ទោះបីគាត់ហៅខ្លួនឯងថាជាប្រធានាធិបតីក្នុងសម័យនេះក៏ដោយ»៕

ពលរដ្ឋអាមេរិកនៅតាមទីសាធារណៈ
ពលរដ្ឋអាមេរិកនៅតាមទីសាធារណៈ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T