យោងតាមប្រភពព័ត៌មាន AFP បានឲ្យដឹងថា ស្រ្តីចំណាស់ ជនជាតិជប៉ុន អាយុ ៧៧ឆ្នាំ ម្នាក់ ដែលបានទទួល ទឹកប្រាក់សរុប ចំនួន ៤លានដុល្លារអាមេរិក ពីបុរស អាយុ ៧៩ឆ្នាំ ម្នាក់ ជាថ្នូរនឹងការ មានទំនាក់ទំនងស្នេហា និង ផ្លូវភេទ ជាមួយគ្នានោះ ពេលនេះ តុលាការប្រទេសជប៉ុន បានចេញ សេចក្តីបង្គាប់ ឲ្យស្រ្តីរូបនេះ ប្រគល់ប្រាក់ ទាំងនោះ អោយទៅបុរសវ័យចំណាស់ រូបនោះវិញ។

ប្រភពព័ត៌មាន បានឲ្យដឹងថា រយៈពេល ៧ឆ្នាំ មកនេះ គាត់ត្រូវបាន ស្រ្តីរូបនោះ បោកប្រាស់ យកប្រាក់អស់ ៤០០លានយេន (៤លានដុល្លារអាមេរិក) ក្នុងលក្ខណៈខ្ចី ដោយមិនបានដឹងថា លុយរបស់គាត់ ត្រូវបានស្រ្តីរូបនោះ យកទៅចាយវាយ ទិញឡាន ទំនើបៗ និង ផ្ទះ ប្រភេទ ខុនដូ នោះឡើយ។ គួររំលឹកដែរថា គូស្នេហ៍វ័យចំណាស់មួយគូ នេះ បានចាប់ផ្តើមណាត់ជួបគ្នា នៅខែមិថុនា ឆ្នាំ ២០០០ មកម្ល៉េះ ហើយគាត់ត្រូវបានស្រ្តីរូបនេះ សួររកប្រាក់ជាញឹកញាប់ ដោយបានប្រាប់គាត់ថា ខ្ចីយកទៅសងបំណុលអោយបុរសម្នាក់ ដែលគាត់ត្រូវរៀបការជាមួយ តែតាមពិតទៅ បែរជាយកទៅទិញឡានទំនើបៗ មួយចំនួន ដូចជាឡានម៉ាក Jaguar, BMW និង Mercedes-Benz ព្រមទាំងទិញផ្ទះប្រណិតមួយខ្នងទៀតផង។

យ៉ាងណាមិញ ស្រ្តីរូបនេះ គាត់បាននិយាយក្នុងតុលាការ នៅ Shizuoka ថា គាត់មិនមានលទ្ធភាពសង ហើយក៏មិនមានបំណង ក្នុងការសងបំណុលនេះដែរ។ ទោះជាយ៉ាងណា បើសិនជាស្រ្តីរូបនេះ មិនព្រមប្រតិបត្តិ ទៅតាមតុលាការទេនោះ គាត់នឹងត្រូវប្រឈមមុខ នឹងចំណាត់ការ ដែលមានលក្ខណៈបង្ខិតបង្ខំ ជាក់ជាមិនខាន។

 តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]