កើតរឿងមិនចេះចប់! ក្រោយឪពុកទទួលមរណភាព ខាត់ សុឃីម បែរជានិយាយបែបនេះ

//s5.kh1.co/6a/6af809be5d4c1e98655cbf2280a99e05fb5d269a.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយ ឪពុកទទួលមរណភាព អ្នកនាង ខាត់ សុឃីម កាន់តែមានទុក្ខសោក និងអឡោះអាល័យទៅកាន់ ឪពុកជាខ្លាំង រហូតនិយាយបែបនេះ។

ភ្នំពេញ៖ ជាការពិត កាលពីពេលថ្មីៗនេះ តារាពហុជុំនាញ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំ ដោយលោកឪពុកជាទីគោរព និងស្រលាញ់បានទទួលមរណភាព ដោយសាររោគគាពាធ ហើយថ្ងៃ ដែលពុកនាងបានស្លាប់ តារាស្រីជើងចាស់រូបនេះ ក៏មិនបានទៅទាន់ដង្ហើមចុងក្រោយៀពុកខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលដែលធ្វើបុណ្យ ៧ថ្ងៃជូនឪពុក អ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍សោកសៅយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះតារាស្រីរូបនេះ បានយំសោកបោកខ្លួន ដោយការឡោះអាល័យ មិននឹកស្មានថា ឪពុកខ្លួនឆាប់ស្លាប់ទៅចោលកូន និងចៅលឿនយ៉ាងដូច្នេះ។​ បន្ទាប់ពីឪពុកនាងបានស្លាប់ ក៏មានមហាជន និងអ្នកគាំទ្រជាច្រើន បានចូលរួចរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់គ្រយសារ ខាត់ សុឃីម ផងដែរ។

ជាក់ស្ដែង ក្រោយលោកឪពុកបានទទួលមរណៈភាព មិនបានប៉ុន្មានផង ស្រាប់តែ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារខ្លីមួយ ធ្វើឲ្យហ្វេនៗងឿងឆ្ងល់យ៉ាងខ្លាំង ដោយនាងបាននិយាយថា៖​

រស់កាន់តែយូរ កាន់តែជួបរឿងរ៉ាវដែលមិននឹកស្មានដល់រហូត ពេលណាទៅទើបចប់?

សម្ដី អ្នកនាងខាត់ សុឃីម

បន្ទាប់ពីឃើញ តារាស្រីជើងចាស់រូបនេះ បានបង្ហោះសារខ្លីបែបនេះរួច មានអ្នកគាំទ្រជាច្រើន បានចូលទៅ Comments លើកទឹកចិត្តនាងស្ទើរតែគ្រប់គ្នា ដោយឲ្យនាងកាន់តែរឹងមាំឡើងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាងខាត់ សុឃីម និង ឪពុក
អ្នកនាងខាត់ សុឃីម និង ឪពុក
អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម
សារ អ្នកនាងខាត់ សុឃីម
សារ អ្នកនាងខាត់ សុឃីម
ខាត់ សុឃីម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T