អាមេរិកទិញយន្តហោះចម្បាំង F-35C ចំនួន៤គ្រឿង ក្នុងតម្លៃ៣៦០លានដុល្លារ

//s5.kh1.co/40/40e7dcfcbe64114fa27ecce4388b47067f175869.jpg
បច្ចេកវិទ្យា

 ០១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អាមេរិកបានចុះកុងត្រាជាមួយក្រុមហ៊ុនផលិតសព្វាវុធ​ Lockheed Martin ឱ្យផលិតយន្តហោះ F-35C ចំនួន៤គ្រឿង

វ៉ាស៊ីនតោន៖ ​ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បាន​សម្រេចចុះកិច្ចព្រមព្រៀង​ជាមួយក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin ​ក្នុង​ទំហំទឹកប្រាក់​រហូតដល់ទៅ ៣៦០លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំង​ប្រភេទ F-35C ចំនួន ៤ គ្រឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាមេរិកបានចុះកុងត្រាជាមួយក្រុមហ៊ុនផលិតសព្វាវុធ​ Lockheed Martin ឱ្យផលិតយន្តហោះ F-35C ចំនួន៤គ្រឿង
អាមេរិកបានចុះកុងត្រាជាមួយក្រុមហ៊ុនផលិតសព្វាវុធ​ Lockheed Martin ឱ្យផលិតយន្តហោះ F-35C ចំនួន៤គ្រឿង

យោងតាមក្រុមហ៊ុនផលិតសព្វាវុធខាងលើ ដែលមានទីតាំងនៅសហរដ្ឋអាមេរិកនេះបានឱ្យដឹងថា យន្តហោះចម្បាំងត្រកូល F-35C គឺជាប្រភេទយន្តហោះមានស្លាប​​ធំ និងមានជើងចុះចតរឹងមាំជាងប្រភេទ F-35។​ ហើយជាពិសេសវាអាចបំបាំងកាយបានឆ្ងាយ​ ដែលស័ក្តិសមរាល់បេសកកម្មសំខាន់ៗរបស់កងយោធាអាមេរិក។

យន្តហោះនឹងត្រូវប្រើប្រាស់សំរាប់បេសកកម្មពិសេស របស់កងទ័ពអាមេរិក
យន្តហោះនឹងត្រូវប្រើប្រាស់សំរាប់បេសកកម្មពិសេស របស់កងទ័ពអាមេរិក

គួរជម្រាបផងដែរថា កាលពីខែមីនា ក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin ធ្លាប់បានលក់យន្តហោះចម្បាំងប្រភេទ F-35 ចំនួន ៧៨គ្រឿង ក្នុងទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ ទៅឱ្យកងយោធា​អាមេរិក។ ហើយចំណែកកុងត្រាក្នុងគម្រោងផលិតយន្តហោះ F-35C ថ្មីនេះ អាច​នឹងរួចរាល់នៅខែឧសភាឆ្នាំ ២០២៣៕

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T