មើលភ្លែតសាមញ្ញទេ! តែ សាន់នី បញ្ចេញល្វែងក្រោម ធ្វើឲ្យហ្វេនៗចង់ក្ដៅខ្លួន

//s5.kh1.co/50/502eaf60db06cfe9d23ec22e0d5597e60003f359.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយចូលសិល្បៈអស់ជាច្រើនឆ្នាំកន្លងមកនេះ លោក សុខ សាន់នី កាន់តែមានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍លើស្បែកស​ខ្ចី និងមុខមាត់ដ៏សង្ហាលោកជានិច្ច។

ភ្នំពេញ៖ តារាសម្ដែង និងពិធីករសាច់សខ្ចី សុខ សាន់នី រូបលោកបានឈានជើងចូលសិល្បៈយូរឆ្នាំមកហើយ នៅតែទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនពីហ្វេនៗដដែល។ ហើយការងារក្នុងវិស័យសិល្បៈក៏កាន់តែមានភាពមមាញឹកខ្លាំងជាងមុន តាមរយៈធ្វើពិធីករ សម្ដែង និងចូលរួមក្នុងកម្មវិធីផ្សេងៗជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងឆ្នាំថ្មីនេះផ្ទាល់ តារាប្រុសរូបនេះកាន់តែមានរូបសម្បត្តិស្អាតសង្ហាជាងមុន គួរឲ្យចាប់អារម្មណ៍។ មិនតែប៉ុណ្ណោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ សាន់នី តែងតែបង្ហោះរូបភាពស្អាតៗ ជាមួយស្ទាយ៍បែបកូរ៉េ ធ្វើឲ្យហ្វេនៗលង់នឹងសម្រស់លោកស្ទើរតែគ្រប់ពេល។ ដោយរាល់សម្លៀកបំពាក់ដែលតារារូបនេះបានស្លៀក ពិតជាសាកសមគ្រប់ឈុត គ្រប់ស្ទីល ដោយសារតែលោកមានមុខមាត់ស្អាត ជាពិសេសរូបរាងសាច់ដុំហាប់ណែនតែម្ដង។

ម្យ៉ាងវិញទៀត  សាន់នី មិននិយមបង្ហាញរូបរាង សាច់ខ្ចីឲ្យអ្នកគាំទ្របានឃើញប៉ុន្មានទេ។ តែមួយរយៈចុងក្រោយនេះ លោកកាន់តែបញ្ចេញរូបភាពដោះអាវ ឃើញសាច់ដុំជានិច្ច។ ជាពិសេស មុននេះ រូបគេបានបង្ហោះរូបភាពមួយសន្លឹក ធ្វើឲ្យហ្វេនៗភ្លឹកនឹងរូបសម្រស់ដ៏សង្ហាលោកគ្រប់គ្នា។

ដោយរូបភាពមួយនោះ មើលភ្លែតហាក់ដូចជាសាមញ្ញនោះទេ តែមើលយូរៗទៅទើបមដឹងថា សាន់នី បង្ហាញរូបរាងល្វែងក្រោមស្ទើរតែទាំងស្រុង មើលទៅពិតជាស៊ិចស៊ី គួរឲ្យទាក់ទាញខ្លាំងតែម្ដង។ ជាពិសេស លោកពាក់អាវតែមួយប៉ុណ្ណោះ ហើយទឹកមុខ និង កាយវិការ ពិតជាស៊ីអារម្មណ៍ខ្លាំង៕

សូមទស្សនរូបភាពខាងក្រោម៖​

សាន់នី
សាន់នី
សាន់នី
សាន់នី
សាន់នី
សាន់នី
សាន់នី
សាន់នី
សាន់នី
សាន់នី
សាន់នី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T