រឿងចិនបែបយុវវ័យ «A Love So Beautifu» ដែលទទួលបានភាពជោគជ័យខ្លាំង នៅពេលនេះត្រូវកូរ៉េសុំសិទ្ធិយកទៅថតហើយ

//s5.kh1.co/7b/7b4074b3e456e39a40fc15438d03e3f9cb718881.jpeg
នារី

 ០១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើយោងតាមប្រព័ន្ធសារព័ត៌មាន SPOTV រឿងភាគ A Love So Beautiful នឹងត្រូវថតឡើងវិញដោយប្រទេសកូរ៉េ ជាប្រភេទរឿងភាគខ្លី នោះមានន័យថាក្នុងមួយភាគគឺមានរយៈពេលប្រហែលជា២០នាទីប៉ុណ្ណោះ។

កូរ៉េខាងត្បូង៖ បើយោងតាមប្រព័ន្ធសារព័ត៌មាន SPOTV រឿងភាគ A Love So Beautiful នឹងត្រូវថតឡើងវិញដោយប្រទេសកូរ៉េ ជាប្រភេទរឿងភាគខ្លី នោះមានន័យថាក្នុងមួយភាគគឺមានរយៈពេលប្រហែលជា២០នាទីប៉ុណ្ណោះ។ គេបានរាយការណ៍ថា ការថតរឿងមួយនេះកំពុងត្រូវបានរៀបចំហើយ ប៉ុន្តែគេនៅមិនទាន់បានជ្រើសរើសតួសម្រាប់សម្តែងជា Hu Yitian និង Shen Yue បាននៅឡើយទេ ចំណែកទិន្នន័យខ្លះៗនៃរឿងភាពមួយនេះត្រូវបានគេបញ្ចេញមកហើយ ដូចជាពេលដែលរឿងត្រូវចាក់ផ្សាយ និងតើរឿងនេះចាក់ផ្សាយនៅឯណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

A Love So Beautiful គឺជារឿងភាគបែបយុវវ័យ ដែលនិយាយអំពីជីវិតរបស់ Hu Yitian និង Shen Yue ទាំងពេលដែលពួកគេរៀននៅវិទ្យាល័យ និងពេលដែលពួកគេត្រៀមប្រឡងចូល មហាវិទ្យាល័យ។ រឿងភាគមួយនេះបានចាក់ផ្សាយកាលពីឆ្នាំ ២០១៧ ហើយក៏មានដាក់ឱ្យទស្សនានៅលើ Netflix Korea នឹងធ្វើឱ្យទស្សនិកជនបានដាក់ឈ្មោះឱ្យថាជារឿងភាគ Reply របស់ចិន។

គួរបញ្ជាក់ផងដែរថា រឿងមួយនេះបានទទួលការទស្សនាដល់ទៅ ៥.៥ ពាន់លាននៅលើប្រព័ន្ធផ្សព្វផ្សាយរឿងរបស់ប្រទេសចិន។ ប្រសិនបើលោកអ្នកចង់ទស្សនារឿងមួយនេះ អ្នកអាចទស្សនានៅលើ YouTube បានផងដែរ៕

សូមទស្សនារូបភាពខ្លះនៃរឿងនេះ៖

A Love So Beautiful
A Love So Beautiful
A Love So Beautiful
A Love So Beautiful
A Love So Beautiful
A Love So Beautiful
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T