ទីបំផុត ថៃបានសងថ្ងៃឈប់សម្រាក ចូលឆ្នាំថ្មីរយៈពេល៤ថ្ងៃ ត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗ

//s5.kh1.co/89/89b504718176c89f74cc102944c0aae66f010d04.jpg
សង្គម

 ០១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថៃ ប្រកាសនឹងធ្វើបុណ្យចូលឆ្នាំរយៈពេល៤ថ្ងៃ នៅចុងខែកក្កដា ដោយត្រូវបានសង ថ្ងៃទី២៥ ដល់២៨ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ

ថៃ៖ បន្ទាប់ពីបានប្រកាសបើកប្រទេស ក្នុងខែកក្កដា ដោយកាលពីថ្មីៗនេះ រដ្ឋាភិបាលថៃបានប្រកាសជាសាធារណៈថា ថ្ងៃទី ២៧ ខែកក្កដានេះ ជាថ្ងៃឈប់សម្រាក សម្រាប់បុណ្យចូលឆ្នាំថ្មីថៃ ដែលត្រូវបានលុបចោលកាល​ពី​ខែ​មេសា ដោយ​សារ​បញ្ហា​កូវីដ​១៩ នាពេលកន្លង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថាការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយគណៈរដ្ឋមន្រ្តីនៅថ្ងៃនេះ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ត្រូវបានគេទទួលស្គាល់ថាជាថ្ងៃឈប់សម្រាកសាធារណៈចាប់ពីថ្ងៃទី ១៣-១៥ ខែមេសា ប៉ុន្តែត្រូវបានពន្យារពេលក្នុងឆ្នាំនេះ ដោយសារតែការគម្រាមកំហែងនៃការឆ្លងវីរុសមួយនេះ។

យ៉ាងណាមិញ ក៏មានថ្ងៃឈប់សម្រាកសាធារណៈមួយទៀតនៅថ្ងៃទី ២៨ ខែកក្កដា ដែលជាថ្ងៃ ពីធីចម្រើនព្រះជន្មរបស់ព្រះករុណាព្រះមហាក្សត្រថៃ ហេតុដូច្នេះវាក៏បានក្លាយជា ថ្ងៃឈប់សម្រាកចុងសប្តាហ៍ដ៏វែង ដោយការប្រារព្ធពិធីចូលឆ្នាំនេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់២៨ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T