មនោសញ្ចេតនា ដ៏ជ្រារជ្រៅរបស់ក្រុមតារា ក្នុងប្រទេសសឹង្ហបុរី បានធ្វើឲ្យទឹកភ្នែកស្រក់ហូរ នៅក្នុងកម្មវិធី “Star Awards” កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ ដើម្បីរំលឹកដល់ការស្លាប់ របស់តារាប្រុស Huang Wen Yong។

យោងទៅតាមប្រភពព័ត៌មាន Strait Times របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ទស្សនិកជន ក៏ដូចជាក្រុមតារា ដែលស្ថិតក្នុងរោងមហោស្របមួយ ក្នុងប្រទេសសឹង្ហបុរី បានក្រោកឈរឡើង ហើយនៅស្ងៀមស្ងាត់រយៈពេល ៣០វិនាទី បន្ទាប់មកបានសម្រក់ទឹកភ្នែក ដើម្បីរំលឹកដល់ការស្លាប់ របស់តារាប្រុស Huang Wen Yong។

សូមបញ្ជាក់ផងដែរថា លោក Huang Wen Yong បានស្លាប់នៅក្នុងមន្ទីរពេទ្យ “Singapore General Hospital” កាលពីវេលាម៉ោង ៥ល្ងាច ក្នុងអាយុ៦០ឆ្នាំ ដោយសារជំងឺមហារីក (lymphoma cancer)។ ក្នុងនោះដែរ មានតារាភាពយន្ដល្បីៗជាច្រើន  ដែលជាដៃគូសម្ដែងជាមួយគាត់ មានដូចជា Fann Wong, Aileen tan, Pierre Png, Ian Fang និង Tay Ping Hui បានបង្ហាញនូវសេចក្ដីទុក្ខព្រួយ លើការស្លាប់របស់លោក Huan Wen Yong បន្ទាប់ពីទទួលបានដំណឹង មរណៈភាពរបស់គាត់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះ។ គួរបញ្ជាក់ថា លោក Huang Wen Yong ចាប់ផ្ដើមសម្ដែងតាំងពីឆ្នាំ ១៩៨១ រហូតមកដល់ឆ្នាំ ២០១៣ នេះ បើគិតទៅគឺអស់រយៈពេល ៣២ឆ្នាំហើយ។

គាត់កើតថ្ងៃទី២៥ ខែកក្កដា ១៩៥២ និងបានស្លាប់នៅថ្ងៃទី២០ ខែមេសា ២០១៣៕


តារាសម្តែងភាពយន្ដសឹង្ហបុរី Huang Wen Yong












ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]