ហ្វេនរន្ធត់ពេល Ananda ដាច់ចិត្តបង្ហើបពី ស្ថានភាពជើងដែលវះកាត់រួច

//s5.kh1.co/20/20cb4b805a295672c5785ab200e4757d3a8bb9f2.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហ្វេនៗជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះ តារាសម្ដែងប្រុស លោក Ananda Everingham បន្ទាប់ពីធ្វើការវះកាត់លើប្រអប់ជើងស្ដាំរួច លោកបានបង្ហើបថា វាប្រហែលមិនអាចត្រឡប់មកដូចដើមវិញ ១០០​ ភាគរយនោះទេ

ថៃ៖ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភ ចំពោះតារាសម្តែងប្រុស ដ៏មានប្រជាប្រិយភាព លោក Ananda Everingham បន្ទាប់ពីបាន ធ្វើការវះកាត់លើប្រអប់ជើងខាងស្តាំ ពីការជួបគ្រោះថ្នាក់ បុកម៉ូតូ កាលពី ១០ ឆ្នាំមុន រួមទាំងការវះកាត់សាច់កំភួនជើងបន្តិចបន្តួច ដើម្បីមានភាពបត់បែន នៅកជើងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត កាលពីថ្មីៗនេះ លោក Ananda ក៏ផ្ដល់បទសម្ភាសន៍ បង្ហើបពីជម្ងឺរបស់លោក ដោយបានបញ្ជាក់ថា ការវះកាត់នេះ កន្លងផុតរយៈពេល ២ ខែកន្លះទៅហើយ ដែលមុនពេលវះកាត់ លោកវេជ្ជបណ្ឌិត បានធ្វើរោគវិនិច្ឆ័យថា វាមិនធ្ងន់ធ្ងរទេ គ្រាន់តែចំណាយពេល ១ ម៉ោងដើម្បីបញ្ចប់ការវះកាន់តែប៉ុណ្ណោះ តែដោយសារតែ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ កាលពី ១០ ឆ្នាំមុន ពេលបែកបំណែកឆ្អឹង វាមានសរសៃភ្ជាប់ ដូច្នេះហើយ វាត្រូវចំណាយពេលដល់ទៅ ៤ ម៉ោង ថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងបង្ហាញពីអារម្មណ៍ ដែលមិនសូវជាព្រួយបារម្មណ៍ប៉ុន្មានទេ ដោយសារតែ មានវេជ្ជបណ្ឌិតល្អបំផុតនៅក្នុងប្រទេស ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការវះកាត់នេះ លោកក៏បានបង្ហើបទៀតថា វាប្រហែលជាមិនអាចត្រលប់មកដូចដើមវិញ ១០០ ភាគរយនោះទេ ដោយសារតែគ្រោះថ្នាក់មួយនេះ គឺបានកើតឡើងកាលពីពី ១០ ឆ្នាំមកម្លេះ ។ ហើយលោកគ្រូពេទ្យ នៅតែមានការព្រួយបារម្ភ អំពីពេលត្រឡប់ទៅធ្វើការវិញ ដូច្នេះហើយ លោកត្រូវតែពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិន អំពីមុខរបួស ដែលត្រូវវះកាត់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Ananda 
Ananda 
Ananda 
Ananda 
Ananda 
Ananda 
Ananda 
Ananda 
Ananda 
Ananda 
Ananda
Ananda
ប្រអប់ជើងស្ដាំ របស់ Ananda ក្រោយពេលវះកាត់
ប្រអប់ជើងស្ដាំ របស់ Ananda ក្រោយពេលវះកាត់
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T