សម័យកូរ៉ូណា! និស្សិតស្រីម្នាក់នេះ ចងមុងក្នុងចម្ការកៅស៊ូដើម្បីរៀន ដោយសារតែសាវាអុីនធឺណេត

//s5.kh1.co/2b/2b395869ecfe1c83bc7849e5dbfc327664cb66e6.jpg
សង្គម

 ០១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

និស្សិតស្រីថ្នាក់បរិញ្ញាបត្រម្នាក់កំពុងសិក្សាឆ្នាំទី៤ មានគណនីហ្វេសប៊ុកឈ្មោះថា Rose ED មកពីភូមិមួយក្នុងរដ្ឋ Sarawak បានសម្រេចចិត្តចូលទៅក្នុងចម្ការកៅស៊ូ ដើម្បីចងមុងអង្គុយរៀន

ម៉ាឡេសុី៖ ដូចដែលប្រិយមិត្តអ្នកបានជ្រាបហើយថា ចាប់តាំងពីផ្ទុះឡើងនៃជំងឺកូវីដ-១៩មក នៅតាមបណ្ដាសាលារៀននានាត្រូវបានផ្អាកបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ។ ទន្ទឹមនឹងនេះដែរ ខាងសាលារៀន បានផ្ដល់នូវភាពងាយស្រួលដល់សិស្សទាំងអស់ ដោយការសិក្សាតាមរយៈប្រព័ន្ធអនឡាញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការសិក្សាតាមរយៈប្រព័ន្ធអនឡាញ មិនបានផ្ដល់ភាពងាយស្រួលដល់សិស្សទាំងអស់ឡើយ ដោយមានសិស្សមួយចំនួនតូច ដែលរស់នៅតាមតំបន់ដាច់ស្រយាល ជួបប្រទះនូវបញ្ហាសេវាអុីនធឺណេតមានភាពរអាក់រអួលជាដើម។

ជាក់ស្ដែង និស្សិតស្រីថ្នាក់បរិញ្ញាបត្រម្នាក់កំពុងសិក្សាឆ្នាំទី៤ មានគណនីហ្វេសប៊ុកឈ្មោះថា Rose ED មកពីភូមិមួយក្នុងរដ្ឋ Sarawak បានសម្រេចចិត្តចូលទៅក្នុងចម្ការកៅស៊ូ ដើម្បីចងមុងអង្គុយរៀន ដោយសារតែសេវាអុីនធឺណេតនៅផ្ទះរបស់នាងមិនដំណើរការល្អ ទាំងដែលនាងត្រូវចាំបាច់បំពេញកិច្ចការដ៏សំខាន់របស់សាលា។

ទន្ទឹមនឹងនេះ នាងបានរៀបរាប់ឲ្យដឹងថា សេវាអុីនធឺណេតក្នុងភូមិដែលនាងរស់នៅមានភាពរអាក់រអួល ហើយទីកន្លែងដែលសេវាអុីនធឺណេតល្អ គឺនៅក្នុងចម្ការកៅស៊ូ និងលើភ្នំ។ ចំពោះការចងមុងក្នុងចម្ការកៅស៊ូដើម្បីរៀននេះ គឺធ្វើឡើងសឹងជារៀងរាល់ថ្ងៃ ដោយលើកលែងតែថ្ងៃអង្គារ និងថ្ងៃអាទិត្យប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Rose ED
នាង Rose ED
ទិដ្ឋភាពក្នុងចម្ការកៅស៊ូ
ទិដ្ឋភាពក្នុងចម្ការកៅស៊ូ
ទិដ្ឋភាពក្នុងចម្ការកៅស៊ូ
ទិដ្ឋភាពក្នុងចម្ការកៅស៊ូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T