កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះ មន្រ្តីប៉ូលីសនៃទីក្រុង Gwangju ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង បានធ្វើការជួយសង្គ្រោះក្មេងស្រីម្នាក់ ជិះក្នុងរថយន្ត ដែលកំពុងរអិលថយក្រោយយ៉ាងលឿន ដែលវាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អ្នកដំណើរលើដងផ្លូវនោះ ដោយបានយកខ្លួនទៅទប់ ដើម្បីបញ្ឈប់រថយន្ត។

យោងតាមប្រភពព័ត៌មាន កូរ៉េបាង របស់ប្រទេសកូរ៉េ បានឲ្យដឹងថា ស្រ្តីអាយុ ៣៨ម្នាក់ មានឈ្មោះថា Park បានចតរថយន្តរបស់នាង នៅខាងស្ដាំបន្ទាប់ពីបុស្តិ៏ប៉ូលីស រួចក៏បានចាកចេញទៅ ដោយទុកកូនស្រីរបស់ខ្លួន ឲ្យនៅក្នុងរថយន្តនោះ។ ប្រភពដដែរបានបន្តទៀតថា នាងបានចាកចេញពីរថយន្ត ដោយភ្លេចដាក់ហ្វ្រាំងដៃ ទើបធ្វើឲ្យរថយន្តរបស់នាង ចាប់ផ្តើមរអិលថយក្រោយ ជាមួយនឹងកូនស្រីនាងដែលនៅក្នុងនោះ។

ទោះបីជាយ៉ាងនេះក៏ដោយ នេះជាសំណាងល្អមួយ ដោយសារតែមានមន្រ្តីប៉ូលីសម្នាក់ ដែលមានឈ្មោះថា Park Jong-Su ដែលលោកបានឈរជើង នៅក្បែរកន្លែងចតរថយន្តនោះ បន្ទាប់ពីគាត់បានឃើញរថយន្ត រអិលថតក្រោយបែបនេះ គាត់ក៏បានរត់ឆ្ពោះទៅក្រោយរថយន្ត ហើយបានយកខ្លួនមកទប់ដើម្បីបញ្ឈប់វា។ យ៉ាងណាមិញ ក្មេងស្រីដែលនៅក្នុងរថយន្តនោះ គឺមិនទទួលរងគ្រោះថ្នាក់អ្វីឡើយ។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]