ប៉ូឡូញនឹងបើកជើងហោះហើរទៅកាន់ប្រទេសចំនួន ៨ ដែលមិនមែនជាប្រទេសក្នុងសហគមន៍អឺរ៉ុបឡើងវិញ

//s5.kh1.co/23/23202c461aab2d3cc0b4e3059ed75cfb8918b64e.jpeg
សង្គម

 ០១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសប៉ូឡូញអាចបន្តទំនាក់ទំនងជាមួយប្រទេសចំនួន ៨ ដែលមិនមែនជាប្រទេសក្នុងសហគមន៍អ៊ឺរ៉ុប

ប៉ូឡូញ៖ រដ្ឋាភិបាលប្រទេសប៉ូឡូញបានប្រកាសជាសាធារណៈនៅល្ងាចថ្ងៃអង្គារថា ប្រទេសចំនួន ៨ ដែលមិនមែនជាប្រទេសក្នុងសហគមន៍អ៊ឺរ៉ុបនឹងត្រូវបើកដំណើរការជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិទៅ និងមកពីប្រទេសប៉ូឡូញឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសប៉ូឡូញអាចបន្តទំនាក់ទំនងជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង អ៊ុយក្រែន ចក្រភពអង់គ្លេស ម៉ុងតេណេហ្គ្រោ ហ្សកហ្ស៊ី កាណាដា និងប្រទេសអាល់បានី។

ប្រទេសប៉ូឡូញបានផ្អាកសេវាកម្មដឹកអ្នកដំណើរតាមផ្លូវអាកាសទាំងអស់នៅពាក់កណ្តាលខែមីនាដោយសារជំងឺរាតត្បាត COVID-១៩​ ឆ្លងរាលដាល ប៉ុន្តែបានបើកជាបណ្តើរនូវផ្លូវអាកាសរបស់ខ្លួនម្តងទៀតសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។

រូបតំណាង
រូបតំណាង

ជើងហោះហើរក្នុងស្រុកបានចាប់ផ្តើមឡើងវិញ ខណៈពេលដែលការតភ្ជាប់ទៅកាន់បណ្តាប្រទេស សហគមន៍អ៊ឺរ៉ុបភាគច្រើន និងតំបន់សេដ្ឋកិច្ចអ៊ឺរ៉ុប បានចាប់ផ្តើមដំណើរការឡើងវិញនៅថ្ងៃទី ១៧ ខែមិថុនា លើកលែងតែចក្រភពអង់គ្លេស ស៊ុយអែត និងព័រទុយហ្កាល់។

ក្រុមហ៊ុនអាកាសចរណ៍ជាតិប៉ូឡូញ LOT
ក្រុមហ៊ុនអាកាសចរណ៍ជាតិប៉ូឡូញ LOT

ក្រុមហ៊ុនអាកាសចរណ៍ជាតិប៉ូឡូញ LOT ក៏បានប្រកាសពីទីក្រុង Warsaw នៅថ្ងៃពុធផងដែរថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរទៅកាន់ទីក្រុងចំនួន ២០ នៅអឺរ៉ុបបន្ថែមទៀត ។ នៅថ្ងៃសុក្រ ក្រុមហ៊ុន LOT នឹងបន្ថែមទិសដៅហោះហើរចំនួន ៣៦ រវាងអាកាសយានដ្ឋានប៉ូឡូញនិងតំបន់លំហែកាយដ៏ពេញនិយម៕

ក្រុមហ៊ុនអាកាសចរណ៍ជាតិប៉ូឡូញ LOT
ក្រុមហ៊ុនអាកាសចរណ៍ជាតិប៉ូឡូញ LOT

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T