ប្រទេសក្នុងតំបន់អាស៊ានដំបូងគេមួយនេះ ត្រូវបានអនុញ្ញាតឲ្យមានជើងហោះហើរចូលសហភាពអឺរ៉ុបឡើងវិញ

//s5.kh1.co/90/9005524d6abb44cd4f20640a86c674bfbc9496b0.jpg
សង្គម

 ០១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រទេសក្នុងតំបន់អាស៊ានដំបូងគេមួយនេះ ត្រូវបានអនុញ្ញាតឲ្យមានជើងហោះហើរចូលសហភាពអុឺរ៉ុបឡើងវិញ

ថៃ៖ យោងតាមសារព័ត៌មានមួយរបស់ថៃបានឲ្យដឹងថា ប្រទេសថៃបានកា្លយជាប្រទេសតែមួយគត់ និងដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ាន ដែលត្រូវបានអនុញ្ញាតឲ្យមានជើងហោះហើរចូលសហភាពអឺរ៉ុបឡើងវិញ ក្រោយខកខានមួយរយៈធំដោយសារវិបត្ដិកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានដាក់បញ្ជូលប្រទេសថៃក្នុងចំណោមប្រទេសចំនួន ១៤ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសមានសុវត្ថិភាព។ ប្រទេសទាំង ១៣ផ្សេងទៀតរួមមាន ប្រទេសអាល់ហ្សេរី អូស្ត្រាលី កាណាដា ចចជី ជប៉ុន ម៉ុង​តេណេក្រូ ម៉ារ៉ុក នូវែលសេឡង់ រ៉្វាន់ដា ស៊ែប៊ី កូរ៉េខាងត្បូង ទុយនីសុី និងអ៊ុយរុយគ្វេ។ ខណៈប្រទេសចិន និងសហរដ្ឋអាមេរិក មិនទាន់អនុញ្ញាតនៅឡើយទេ។

គួររម្លឹកថា នៅដើមខែមករាប្រទេសថៃបានក្លាយជាប្រទេសដំបូងគេ បន្ទាប់ពីប្រទេសចិនដែលបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩។ ហើយមកទល់បច្ចុប្បន្ន ប្រទេសដែលមានព្រំប្រទល់ជាប់នឹងកម្ពុជាមួយនេះ មានករណីឆ្លងសរុបចំនួន ៣,១៧១នាក់ ស្លាប់ចំនួន ៥៨នាក់ និងមិនមានករណីឆ្លងក្នុងស្រុកអស់រយៈពេលជាងខែមកហើយ៕

ព្រលានយន្ដហោះក្នុងប្រទេសថៃ
ព្រលានយន្ដហោះក្នុងប្រទេសថៃ
ព្រលានយន្ដហោះក្នុងប្រទេសថៃ
ព្រលានយន្ដហោះក្នុងប្រទេសថៃ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T