អគ្គិភ័យឆាបឆេះគ្លីនិកមួយនៅអ៊ីរ៉ង់ បណ្តាលឱ្យមនុស្ស១៩នាក់ស្លាប់​បាត់បង់ជីវិត (មានវីដេអូ)

//s5.kh1.co/51/511f6e6ca0bba6e69139103a006f5b9c50e72d13.jpg
សង្គម

 ០១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យ៉ាងហោចណាស់មានមនុស្ស ១៩នាក់ បានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យមួយនៅអ៊ីរ៉ង់

តេហេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRIB បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៩នាក់ត្រូវស្លាប់ និង ៦នាក់ផ្សេងទៀតរងរបួស ប​ន្ទាប់ពី​គ្រោះអគ្គិភ័យមួយ បានឆាបឆេះគ្លីនិក Sina Athar ​ស្ថិត​នៅភាគខាងជើង​រដ្ឋធានីតេហេរ៉ង់ កាលពីយប់ថ្ងៃអង្គារម្សិលមិញ​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងហោចណាស់មានមនុស្ស ១៩នាក់ត្រូវស្លាប់បាត់បង់ជីវិត
យ៉ាងហោចណាស់មានមនុស្ស ១៩នាក់ត្រូវស្លាប់បាត់បង់ជីវិត

អាជ្ញាធរអ៊ីរ៉ង់បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះឡើង គឺដោយសារការលេចធ្លាយហ្គាស ហើយភាគច្រើននៃអ្នកស្លាប់ និងរងរបួស គឺសុទ្ធសឹងតែជាស្ត្រី។

ក្រុមអ្នកពន្លត់អគ្គិភ័យបានចំណាយពេលច្រើនម៉ោង ដើម្បីពន្លត់ភ្លើង
ក្រុមអ្នកពន្លត់អគ្គិភ័យបានចំណាយពេលច្រើនម៉ោង ដើម្បីពន្លត់ភ្លើង

គួរជម្រាបផងដែរថា ខណៈពេលគ្រោះអគ្គិភ័យកំពុងឆាបឆេះឡើង ក្រុមអ្នកពន្លត់អគ្គិភ័យរាប់សិបនាក់ ត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុ។​ ទន្ទឹមនឹងនេះ ​​អាជ្ញាធរក៏កំពុងមានការព្រួយបារម្មណ៍ថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍អគ្គីភ័យនេះ អាចនឹងកើតឡើងបន្តទៀត៕

អ្នកស្លាប់ និង រងរបួសភាគច្រើនជាស្ត្រី
អ្នកស្លាប់ និង រងរបួសភាគច្រើនជាស្ត្រី

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូទី១
វីដេអូទី២
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T