រកឯណាបានប្រុសល្អបែបនេះ! ទោះបែកគ្នាពី Taew ក៏អតីតសង្សារ ហ៊ានលះបង់ធ្វើរឿងបែបនេះចំពោះប៉ានាង

//s5.kh1.co/d6/d6a175cb6db223dbef41908c3382682e8c351c1e.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

នៅតែមានទំនាក់ទំនងល្អនឹងគ្នា សម្រាប់អតីតគូស្នេហ៍ រវាងតារាស្រី Taew Natapohn និងលោក Ton Arch ខណៈដែលលោកឪពុករបស់ Taew ត្រូវការឈាមបន្ទាន់ Ton ក៏បានចូលរួមប្រកាស ព្រមទាំងបានបរិច្ចាគឈាមដើម្បីជួយឪពុលនាង ផងដែរ

ថៃ៖ បើទោះបីជាស្នេហារយៈពេល ១៤ ឆ្នាំ របស់តារាសម្ដែងស្រី Taew Natapohn និងលោក Ton Arch ត្រូវបានបញ្ចប់ទៅហើយ តែអ្នកទាំងពីរនៅតែមាន មិត្តភាពដ៏ល្អនឹងគ្នា ព្រមទាំង ជួយលើកទឹកចិត្តដល់គ្នាទៅវិញទៅមក ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ វាគឺជា រឿងបន្ទាន់ នៅក្នុងក្រុមគ្រួសាររបស់តារាស្រី Taew ដែលកំពុងតែ ត្រូវការ ការលើកទឹកចិត្តនិងជំនួយ បន្ទាប់ពីក្រុមគ្រួសាររបស់នាងផ្ទាល់ បានប្រកាសសុំការបរិច្ចាគឈាម ដើម្បីជួយលោកឪពុក ខណៈដែលលោកឪពុករបស់នាង មានឧប្បត្តិហេតុ និងទទួលការវះកាត់ ៥ ដង។ ហើយមុននេះ ឪពុករបស់នាង ត្រូវបានគេអនុញ្ញាតឱ្យចូលបន្ទប់ CCU ខណៈដែល មិត្តភក្តិនៅក្នុងឧស្សាហកម្មកម្សាន្តជាច្រើន ក៏បាននាំគ្នាជួយផ្សព្វផ្សាយព័ត៌មានអំពីការបរិច្ចាគឈាម នេះដែរ។

ម៉្យាងវិញទៀត ក្នុងចំណោមមិត្តភក្តិទាំងនោះ ក៏មានអតីតគូស្នេហ៍របស់នាង គឺលោក Ton Arch ដែលបានចូលរួមជួយប្រកាសសុំការបរិច្ចាគឈាមនៅលើបណ្ដាញសង្គម ខណៈដែលខ្លួនលោកផ្ទាល់ ក៏បានចូលមកបរិច្ចាគឈាម ដើម្បីជួយដល់ឪពុករបស់ Taew ផងដែរ។ យ៉ាងណាមិញ ហេតុការណ៍នេះ ក៏បានធ្វើឲ្យហ្វេនៗជាច្រើន មានភាពពេញចិត្តយ៉ាងខ្លាំង ពីទំនាក់ទំនងដ៏ល្អរបស់អ្នកទាំងពីរ ដែលតែងតែជួយគ្នាទៅវិញទៅមកជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖

Taew 
Taew 
 Ton
 Ton
Taew និង Ton
Taew និង Ton
Taew និង Ton
Taew និង Ton
Taew និង គ្រួសារ
Taew និង គ្រួសារ
សារបង្ហោះសុំការបរិច្ចាគឈាម របស់ Ton
សារបង្ហោះសុំការបរិច្ចាគឈាម របស់ Ton
រូបភាព ដែល Ton បានបរិច្ចាគឈាម ដើម្បីជួយឪពុករបស់ Taew
រូបភាព ដែល Ton បានបរិច្ចាគឈាម ដើម្បីជួយឪពុករបស់ Taew
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T