ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យដែលពាក់ព័ន្ធ ការចាក់សម្លាប់បុរសម្នាក់ឲ្យដេកស្លាប់ក្នុងថ្លុក ឈាមកាលពីវេលាម៉ោង ជិត៥រសៀលថ្ងៃទី២១ មេសា ២០១៣ នៅម្ដុំអតីតស្ថានីយរថភ្លើងចាស់ ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចគេចខ្លួនបាត់នោះ ប្រហែលជាជាង១០នាទីក្រោយមក នៃរសៀលថ្ងៃតែមួយក៏ត្រូវបានកម្លាំង ប៉ូលិសក្រុងតាមប្រមាញ់ ដោយដេញប៉ផាប់ ចាប់បានភ្លាមៗក្រោយពីធ្វើការស្រាវជ្រាវ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ជនសង្ស័យឈ្មោះសាន បូរិន ភេទប្រុស អាយុ២៩ឆ្នាំ គ្មានមុខរបរនិងទីលំនៅពិតប្រាកដ ស្នាក់នៅក្នុងភូមិប៉ោយប៉ែត ជាចំណុចកើតហេតុ និងមានស្រុកកំណើតនៅភូមិជប់វ៉ារី ឃុំគោកថៃ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យខណៈសមត្ថកិច្ចសួរនាំ ក្រោយការឃាត់ខ្លួនបានសារភាពថា ខ្លួនបានចាក់សម្លាប់ជនរងគ្រោះមែន ដោយសារជម្លោះផឹកស្រាជុំគ្នាប៉ះពាក្យសំដី ទើបទ្រាំមិនបានក៏ទាញកាំបិតខ្លី ស្រួចចាក់ជនរងគ្រោះមួយកាំបិតចំក្រោម បោះដៃផុតខាងឆ្វេង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]