អីយ៉ាស់! ចិត្រា វិលមកវិញភ្លាមជួបអ្នកលេងរូបសង្ហាកូនសិស្សលោក អេ ភូថង ភ្លែត

//s5.kh1.co/62/62108dc859be9a6aa365491a9af8494a33c6c74f.jpg
កីទ្បា

 ៣០-មិថុនា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

មកវិញប៉ះជើងខ្លាំងល្មម ចិត្រា

ភ្នំពេញ៖ កីឡាករ ឡៅ ចិត្រា ក្រោយបាត់មុខពីសង្វៀនមួយរយះ សប្តាហ៍នេះរូបគេនឹងវិលត្រលប់មកវិញហើយ ដោយត្រូវប្រកួតដណ្តើមប្រាក់លានជាមួយ យ៉េន ឌីណា នៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ី។ ចិត្រា បន្ទាប់ពីសម្រាកព្យាបាលដៃ ក្រោយរងរបួសក្នុងជំនួបជាមួយ កីឡាករ មឿន សុខហ៊ុច ដណ្តើមពានរង្វាន់លោកគ្រូម៉ាសេរី កាលពីចុងខែមេសា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចិត្រា និងប្រកួតជាមួយ ឌីណា ក្នុងទម្ងន់ ៦៣.៥គីឡូក្រាម
ចិត្រា និងប្រកួតជាមួយ ឌីណា ក្នុងទម្ងន់ ៦៣.៥គីឡូក្រាម

ចិត្រា និង​ ឌីណា សុទ្ធតែជាកីឡាកររឺងមាំ វាយចេញច្បាស់ៗហើយធ្ងន់ និងមានល្បិចក្នុងការប្រកួតរៀងៗខ្លួន ប៉ុន្តែគេមិនទាន់ហ៊ានសន្និដ្ឋានបានទៅលើសមត្ថភាពរបស់ ចិត្រា បាននៅឡើយទេ ព្រោះខកខានប្រកួតមួយរយៈ។ យ៉ាងណាក៏ដោយប្រិយមិត្តជាច្រើនចង់ឃើញការប្រកួតរបស់អ្នកទាំងពីរជាខ្លាំង និងចង់ដឹងថាការវិលត្រលប់ពីរបួសរបស់ ចិត្រា អាចនៅតែល្អដូចកាលពីមុនទេ៕

ប្រភព CNC Boxing

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T