សត្វអណ្តើកកម្រ ដ៏ធំមួយក្បាលត្រូវបានគេរកឃើញនៅរដ្ឋ Virginia

//s5.kh1.co/7b/7bf191976f5ca66014c6d2a4c0ea32d1b9a20b2c.jpg
សង្គម

 ០១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Lord Fairfax ជាសត្វអណ្តើកទម្ងន់ ៦៥ ផោនមួយក្បាលត្រូវបានប្រទះឃើញក្នុងរដ្ឋ Virginia

Lord Fairfax ជាសត្វអណ្តើកទម្ងន់ ៦៥ ផោនមួយក្បាលត្រូវបានប្រទះឃើញក្នុងរដ្ឋ Virginia ដែលធ្វើឱ្យអ្នកស្រុកមានការងឿងឆ្ងល់ ព្រោះមិនដែរឃើញអណ្តើកបែបនេះពីមុនមក ហើយវាជាសត្វចូលចិត្តទឹកទន្លេនៅខាងត្បូងជាយក្រុង។ អាជ្ញាធរបានរកឃើញវានៅក្បែរស្រះទឹកមួយនៅក្នុងតំបន់ Fairfax County។ អាជ្ញាធរនិយាយថា គ្មាននរណាម្នាក់ដឹងពីរបៀបដែលវាទៅដល់ទីនោះទេ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វអណ្តើក Lord Fairfax
សត្វអណ្តើក Lord Fairfax

លោកនាយកដ្ឋាន ជលផលទឹកសាបនៃរដ្ឋវឺជីនៀបាននិយាយថា ប្រសិនបើអ្នកកំពុងពិចារណានឹង យកសត្វអណ្តើកប្រភេទនេះមកធ្វើជាសត្វចិញ្ចឹម។ សូមធ្វើការស្វែងយល់ពីរបៀបចិញ្ចឹម និង ការថែទាំរបស់វាឱ្យបានត្រឹមជាមុនសិន មុនពេលចិញ្ចឹមវាពេញមួយជីវិត។ ក្នុងទម្ងន់ ៦៥ ផោន គឺ Lord Fairfax គឺនៅតូច។

សត្វអណ្តើនេះមានការលូតលាស់យ៉ាងពេញលេញ ហើយប្រភេទសត្វនេះអាចលើសពី ២០០ ផោន។អណ្តើកនេះមិនបានបង្កការភ័យខ្លាចដល់អ្នកស្រុករស់នៅទីនោះទេ។ ប៉ុន្តែនាយកដ្ឋានបាននិយាថា ករណីដែលអាចបណ្តាលឱ្យវាស្លាប់បានគឺ ដោយសារការត្រជាក់ខ្លាំងឬការស្រេកឃ្លាន។ ឥឡូវនេះសត្វ អណ្តើក Lord Fairfax មានផ្ទះថ្មីមួយនៅសួនសត្វ Virginia នៅទីក្រុង Norfolk ៕

សត្វអណ្តើក Lord Fairfax
សត្វអណ្តើក Lord Fairfax

ប្រភព: CNN Business

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T