ភ្នំពេញ៖ ការទន្ទឹមរង់ចាំរបស់បងប្អូន ដែលស្នេហាវិស័យគុនខ្មែរនឹងខិតជិតមកដល់ហើយ គឺការប្រកួតដ៏អស្ចារ្យវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់មាសក្នុងកម្មវិធីអធិរាជគុនខ្មែរ ប្រចាំស្ថានីយទូរទស្សន៍ភីអ៊ិនអ៊ិន រវាង កីឡាករ វ៉ាន់ វឿន និង អេលីត ចំរើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកទាំងពីសុទ្ធតែជាម្ចាស់ខ្សែក្រវ៉ាត់ប្រាក់ម្នាក់មួយក្នុងដៃ និងបានឆ្លងកាត់គូប្រកួតខ្លាំងៗជាច្រើន ទម្រាំបានឡើងមកឈរក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។ វ៉ាន់ វឿន ចុងក្រោយបានយកឈ្នះ អេ ណារ័ត្ន រីឯ អេលីត ចំរើន បានយកឈ្នះ ប៊ុន សុធា។

នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដានេះ កីឡាករទាំងពីរទំនងអាចនឹងត្រូវប៉ះគ្នា ដើម្បីស្វែងរកម្ចាស់ជើងឯកខ្សែក្រវ៉ាត់មាស ប្រាក់រង្វាន់១ម៉ឺនដុល្លារ ក្នុងស្ថានីយ៍ទូទស្សន៍ភីអ៊ិនអ៊ិន។ មុនជំនួបអ្នកទាំងពីរ មានបទវិភាគជាច្រើន និយាយពីការប្រកួតដ៏កក្រើកមួយនេះ ដោយបងប្អូនខ្លះគាត់គាំទ្រ អេលីត ចំរើន និងបងប្អូនខ្លះទៀតគាំទ្រ វ៉ាន់ វឿន ប៉ុន្តែនេះគ្រាន់តែជាការប៉ាន់ស្មានរបស់ពួកគាត់តែប៉ុណ្ណោះ ចំពោះលទ្ធផលយ៉ាងណាគឺនឹងសម្រេចនៅថ្ងៃអាទិត្យខាងមុខនេះហើយ៕
តោះមកស្តាប់ចំណាប់អារម្មណ៍របស់លោក ស៊ីថូ ណាថាន់ និងយាយអ្វីខ្លះក្នុងជំនួបអ្នកទាំងពីរ៖