អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United លោក Dwight Yorke បានជំរុញឲ្យក្លិបចាស់របស់លោក ធ្វើការតាមទិញខ្សែប្រយុទ្ធស្លាបរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Leroy Sane

ជម្រើសជាតិអាល្លឺម៉ង់ ត្រូវបានគេរាយការណ៍មកថា មានភាគរយខ្ពស់ ក្នុងការចាកចេញពី Man City  នារដូវក្ដៅខាងមុខ ខណៈក្លិប Bayern Munich ជាក្លិបដែលខ្សែប្រយុទ្ធវ័យ២៤ឆ្នាំអាចនឹងផ្លាស់ទៅ។

  កីឡាករ Leroy Sane

ជាមួយគ្នានេះទាក់ទងនឹងអនាគតរបស់ Sane គ្រូបង្គោលក្រុម Man City លោក Pep Guardiola ក៏បានចេញមកបញ្ជាក់កាលពីពាក់កណ្ដាលខែនេះថា ម្ចាស់អាវលេខ១៩រូបនេះ អស់ចិត្តជាមួយក្លិបរហស្សនាមមេឃខៀវហើយ ដោយរូបគេបានបដិសេធមិនបន្តកុងត្រាថ្មីជាមួយក្លិប។

លោក Pep Guardiola

យ៉ាងណាមិញ ឆ្លៀតឱកាស Sane ចង់ចាកចេញពីកីឡដ្ឋាន Etihad លោក Dwight Yorke បានជំរុញឲ្យ Man UTD គួរគិតគូរទិញ Sane បើពិបាកចំណាយលុយខ្ពស់ខ្ទង់១០០លានផោន ទិញម្ចាស់អាវលេខ៧ក្រុម Borussia Dortmund កីឡាករ Jadon Sancho។

  កីឡាករ Leroy Sane

លោក Yorke បាននិយាយប្រាប់កាសែត Astro យ៉ាងដូច្នេះថា៖

  លោក Dwight Yorke
លោក Dwight Yorke

ប្រភព​​​៖ AF

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ