គួរឲ្យភ្ញាក់ផ្អើល! ប៉ូលខាងត្បូងបានកើនកម្ដៅ ៣ដងនៃមធ្យមភាគសកល ក្នុងរយៈពេល៣០ឆ្នាំកន្លងមក

//s5.kh1.co/ed/edbe2e9965e741538be0232625120989abd55d19.png
បច្ចេកវិទ្យា

 ៣០-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នោះអាចមានផលប៉ះពាល់ធំធេង ចំពោះការរលាយផ្ទាំងទឹកកកអង់តាក់ទិក ជីវិតសត្វសមុទ្រនៅក្នុងតំបន់ និងការកើនឡើងនៃកម្ពស់ទឹកសមុទ្រពិភពលោក។

បរទេស៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា តំបន់ប៉ូលខាងត្បូងមានការឡើងកម្ដៅច្រើនជាង៣ដង នៃមធ្យមភាគសកល ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។ នោះអាចមានផលប៉ះពាល់ធំធេង ចំពោះការរលាយផ្ទាំងទឹកកកអង់តាក់ទិក ជីវិតសត្វសមុទ្រនៅក្នុងតំបន់ និងការកើនឡើងនៃកម្ពស់ទឹកសមុទ្រពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសិក្សានេះបានស្រាយបំភ្លឺ នៅតំបន់ដាច់ស្រយាលបំផុត នៅលើផែនដី។ ខណៈដែលអ្នកវិទ្យាសាស្ត្របានដឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយថា តំបន់ខាងក្រៅនៃអង់តាក់ទិកកំពុងឡើងកម្ដៅ ពួកគេធ្លាប់គិតពីមុនថា ប៉ូលខាងត្បូងបានដាច់ឆ្ងាយ ពីការកើនឡើងសីតុណ្ហភាពរបស់ពិភពលោក។

តំបន់ប៉ូលខាងត្បូងមានការឡើងកម្ដៅច្រើនជាង៣ដង នៃមធ្យមភាគសកល 
តំបន់ប៉ូលខាងត្បូងមានការឡើងកម្ដៅច្រើនជាង៣ដង នៃមធ្យមភាគសកល 

ក្រុមអ្នកវិទ្យាសាស្ត្របានវិភាគទិន្នន័យពីស្ថានីយ៍អាកាសធាតុនៅប៉ូលខាងត្បូង ក៏ដូចជាគំរូអាកាសធាតុ ដើម្បីពិនិត្យមើលការឡើងកម្ដៅនៅផ្នែកខាងក្នុងនៃទ្វីបអង់តាក់ទិក។ ពួកគេបានរកឃើញថា នៅចន្លោះឆ្នាំ១៩៨៩និង២០១៨ ប៉ូលខាងត្បូងបានឡើងកម្ដៅប្រមាណ១.៨អង្សាសេ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ដោយមានអត្រា +០.៦អង្សាសេ ក្នុងមួយទសវត្សរ៍ ពោលគឺ៣ដងនៃមធ្យមភាគពិភពលោក។

ស្ថានីយ៍ប៉ូលខាងត្បូង Amundsen–Scott South Pole Station
ស្ថានីយ៍ប៉ូលខាងត្បូង Amundsen–Scott South Pole Station

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា មូលហេតុចម្បងនៃការឡើងកម្ដៅផែនដីគឺ ការកើនសីតុណ្ហភាពផ្ទៃសមុទ្រ ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីតំបន់ត្រូពិក។ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ការឡើងកម្ដៅនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលជាតំបន់ក្បែរតំបន់អេក្វាទ័រ ភាគខាងជើងនៃប្រទេសអូស្ត្រាលីនិង Papua New Guinea គឺបានកើនឡើងនៃខ្យល់ក្ដៅ ដែលត្រូវបានធ្វើដំណើរទៅកាន់ប៉ូលខាងត្បូង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T