ស្អាតពេកហើយ! ពេល ជីជី តែងស្លៀកឈុតកូនក្រមុំ ឡើងទន់ភ្លន់ស្អាតខ្លាំង

//s5.kh1.co/cc/cc9183633abff18244826e6d5a0c1e94d2e61f34.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិតជាប្លែកភ្នែកខ្លាំង ក្រោយកញ្ញា ជីជី មកស្លៀកឈុត តុបតែងមុខបែបកូនក្រមុំ បែនេះទៅ ដោយធ្លាប់តែឃើញនាងស្លៀកបែបឃ្យូត និង ស្ទាយ៍ទាន់សម័យបែបយុវវ័យ។

ភ្នំពេញ៖ ពិធីការិនីឆ្នើមរាងតូចច្រឡឹង សម្ដីចាក់ទឹកមិនលិច កញ្ញា ជីជី កាន់តែមានឈ្មោះល្បីល្បាញ បើទោះបីចូលសិល្បៈច្រើនឆ្នាំក៏ពិតមែន ដោយនាងមានទាំងសមត្ថភាព និងរូបសម្ផស្សស្អាតផូរផង់គួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកពិធីការិនីឆ្នើមរូបនេះ តែងតែធ្វើឲ្យទស្សនិកជន និងហ្វេនៗមានការចាប់អារម្មណ៍លើរូបសម្រស់របស់នាងជានិច្ច ដោយរាល់ស្ទាយ៍តែងខ្លួននាង មិនជាសូវចូលចិត្តស្លៀកពាក់ស៊ិចស៊ីប៉ុន្មានឡើយ តែនាងនៅតែមានចំណុចគួរឲ្យទាក់ទាញដដែល។ 

តួយ៉ាង ហ្វេនអ្នកគាំទ្ររបស់ កញ្ញា ជីជី ធ្លាប់តែឃើញនាងស្លៀកសម្លៀកបំពាក់ និងការតុបតែងខ្លួនបែបឃ្យូតៗ ស៊ីវិល័យ។ តែមុននេះបន្តិច នាងបានធ្វើឲ្យគ្រប់គ្នាភ្លឹកជាមួយសម្រស់ផាត់មុខ និង ស្លៀកឈុតកូនក្រមុំស្ទើរតែគ្រប់គ្នាតែម្ដង។

ជាការពិតណាស់ យើងកម្រនឹងបានឃើញតារាស្រីរូបនេះ ស្លៀកឈុតកូនក្រមុំបែបនេះណាស់ ដោយមើលទៅនាងពិតជាស្រស់ស្អាតបែបទន់ភ្លន់ មិនថាកែវភ្នែក ឬស្នាមញញឹមនោះទេ៕

ប្រភពរូបភាព៖ Piseth Rachana Somangka

សូមទស្សនរូបភាពខាងក្រោម៖​

  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
  កញ្ញា ជីជី 
ជីជី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T