នៅឯទីក្រុងរ៉ូមប្រទេសអ៊ីតាលី មានសុភាសិតមួយបាននិយាយថា «ចូលស្ទឹកតាមបត់ ចូលស្រុកតាមប្រទេស» (When in Rome, Do as the Romans Do)។

ទីក្រុងរ៉ូម គេបានឲ្យឈ្មោះថាគឺជាទីក្រុងអមតៈ (Ethernal City) ដែលគេបានប្រារព្ធពិធីខួបលើកទី ២,៧៦៦ឆ្នាំ កាលពីចុងសប្ដាហ៍មុន នៅទីក្រុងរ៉ូម។ ជារៀងរាល់ឆ្នាំ នៅតាមផ្លូវនៃទីក្រុងរ៉ូម បានក្លាយទៅជាឆាក សំរាប់សិល្បៈករ សិល្បៈការិនីនានាសំដែងនូវរបាំប្រពៃណី និងស្លៀកពាក់បែបបុរាណ។ ពិធីបុណ្យ Natale di Roma របស់ប្រជាជនរ៉ូមនេះ គឺមានតាំងពីឆ្នាំ ៧៥៣មុនគ្រឹស្គសករាជ ដែលបង្ហាញពីរឿងព្រេង នៃការរកឃើញទីក្រុងដំបូង។

យោងតាមរឿងក្នុងព្រេងនិទាន ប្រវត្តិសាស្រ្ដរបស់ទីក្រុងរ៉ូមគឺ ចាប់ផ្ដើមពីព្រះមួយអង្គព្រះនាម Mars ដែលបានជាប់មន្ដស្នេហ៍ របស់នារីដ៏ស្រស់ស្អាតម្នាក់ និងបានដេកជាមួយនាងក្នុងប្រសាទ Alba Longa។ បន្ទាប់មក នាងបានប្រសូត្របុត្រាភ្លោះពីរនាក់ តែត្រូវបានស្ដេច Mars យកទៅបោះចោលក្នុងទន្លេ Tiber ប្រទេសអ៊ីតាលី។ រាជបុត្រទាំងពីរនោះមិនបានស្លាប់នោះទេ ត្រូវបានឆ្កែចចកញីមួយក្បាលជួយសង្គ្រោះ និងបំបៅទឺកដោះថែមទៀត។ បន្ទាប់មកទៀតពួកគេត្រូវបានអ្នកគង្វាលចៀម រកឃើញនិងយកទៅចិញ្ចឹម។ ពេលនេះពួកគេពេញរូបរាងទៅហើយ ហើយបានជ្រើសរើសយកកន្លែងដែល ឆ្កែចចកយកពួកគេមកចិញ្ចឹមធ្វើជាទីក្រុងតូចមួយ និងបានសាងសង់ប្រសាទដែលមានរាងមូល នៅលើកំពូលភ្នំ។ ជាចុងក្រោយ មានព្យុះមួយបានគួចចំលំនៅស្ថានរបស់ពួកគេ។ ប្រជាជនរ៉ូមទាំងអស់ជឿថា ពួកគេត្រូវបានព្យុះនាំទៅដល់ឋានសួគ៌ ហើយបានដាក់ឈ្មោះឲ្យគាត់ថា Quirinus។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ? សូមទស្សនារូបភាពខាងក្រោម៖



















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]