ទោះមង្គលការត្រូវផ្អាក Koi និងគូស្នេហ៍ ដឹកដៃគ្នាទៅសាងស្នេហ៍នៅសមុទ្រយ៉ាងរ៉ូមែនទិក

//s5.kh1.co/1d/1dd3946b064e9ef10a28a4b5302788cecef21559.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះជាត្រូវពន្យាពេលរៀបការ តែគូស្នេហ៍ រវាងតារាប្រុសស្រី លោក Toon និង នាង Koi Rachwin នៅតែសាងភាពផ្អែមល្ហែមជាមួយគ្នា ក្នុងដំណើរកម្សាន្តទៅកាន់ឆ្នេរសមុទ្រយ៉ាងរ៉ូមែនទិក

ថៃ៖ អាចនិយាយបានថា បើទោះបីត្រូវពន្យារពេលរៀបការក៏ដោយ តែគូស្នេហ៍រវាងតារាប្រុសស្រី លោក Toon និង នាង Koi Rachwin នៅតែមានភាពផ្អែមល្ហែមនឹងគ្នា មិនឈប់ឈរ តាមរយៈការបង្ហាញខ្លួន នៅលើបណ្ដាញសង្គម ដែលធ្វើឲ្យហ្វេនកាន់តែលួចច្រណែននឹង គូស្នេហ៍មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ថ្មីៗនេះ គូស្នេហ៍ដ៏ផ្អែមល្អែមនេះ ត្រូវបានហ្វេនៗជាច្រើនធ្វើការតាមដានយ៉ាងកៀកកិត បន្ទាប់បានបង្ហាញខ្លួនជាមួយគ្នានៅក្នុងដំណើរកម្សាន្តទៅកាន់ឆ្នេរសមុទ្រ ហើយអ្វីដែលគួរចាប់អារម្មណ៍ជាងនេះនោះគឺ ដំណើរកម្សាន្តលើកនេះ ត្រូវបានហ្វេនៗដឹងថា គឺជាលើកទីមួយហើយដែល លោក Toon បើកឡាន ក្នុងរយៈពេលយ៉ាងយូរបំផុត ក្នុងរយៈពេល ១១ ម៉ោង ដើម្បីទៅ ភូកេត ជាមួយ Koi ផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការកម្សាន្តលើកនេះ អ្នកទាំងពីរក៏បាន បង្ហាញពីភាពផ្អែមល្ហែម ក្នុងពេលញ៉ាំអាហារពេលល្ងាចជាមួយគ្នា ក្បែរសមុទ្រយ៉ាងរ៉ូមែនទិក។ លើសពីនេះទៀត មួយគូនេះ ថែមទាំងបាននាំគ្នាទៅជិះទូកកម្សាន្ដ មើលទេសភាពដ៏ស្រស់ស្អាត តាមសមុទ្រ ពោរពេញដោយស្នាមញញឹម យ៉ាងមានក្ដីសុខ ៕

សូមទស្សនារូបភាពខាងក្រោម៖

Koi និង គូស្នេហ៍
Koi និង គូស្នេហ៍
Koi និង គូស្នេហ៍
Koi និង គូស្នេហ៍
Koi និង គូស្នេហ៍
Koi និង គូស្នេហ៍
Koi 
Koi 
Koi 
Koi 
Koi 
Koi 
Koi 
Koi 
Koi និង គូស្នេហ៍
Koi និង គូស្នេហ៍
Koi និង គូស្នេហ៍
Koi និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T