អេស្ប៉ាញ៖ ក្រុមចចកខ្មៅ Wolverhampton Wanderers ត្រូវបានគេរាយការណ៍មកថា កំពុងរៀបគម្រោងផ្ទេរយកខ្សែបម្រើវ័យក្មេងក្រុម Real Madrid កីឡាករ Oscar Rodriguez

  កីឡាករ Oscar Rodriguez កីឡាករ Oscar Rodriguez

Oscar ធ្លាប់បង្ហាញខ្លួនឲ្យក្រុមឈុតធំរបស់ Real Madrid បានតែមួយលើកប៉ុណ្ណោះ មុនពេលរូបគេផ្លាស់ទៅលេងឲ្យក្លិប CD Leganés ក្នុងកិច្ចសន្យាខ្ចីជើងកាលពីឆ្នាំ២០១៨។

ជាមួយគ្នានេះ រយៈពេល២រដូវកាលក្រោយមកនេះ គេបានបង្ហាញទម្រង់យ៉ាងល្អឲ្យក្រុម Leganés ពោលក្នុងចំណោមការបង្ហាញខ្លួន៦៣ប្រកួត គេស៊ុតបញ្ចូលទីបាន១៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៦ដង។

  កីឡាករ Oscar Rodriguez

ក្នុងនោះដែរ យោងតាមការចុះផ្សាយរបស់កាសែត Onda Cero មានក្លិបចំនួន៣នៅ Premier League កំពុងបង្ហាញការចាប់អារម្មណ៍ជាខ្លាំងទៅលើ Oscar រួមមានក្លិប Wolves , Bournemouth និង Norwich City។

ប្រភពដដែលបានបន្ថែមទៀតថា ក្លិបអធិរាជស Real Madrid ទំនងអាចបញ្ចេញ Oscar ក្នុងតម្លៃធូរថ្លៃ តួយ៉ាងគឺត្រឹម ៩លានផោន (ឬប្រមាណ​ ១១លានដុល្លារ) ប៉ុណ្ណោះ ។

  កីឡាករ Oscar Rodriguez

ទន្ទឹមនឹងនេះ បើយោងតាមការបញ្ជាក់របស់កាសែត Sportmole កីឡាករ Oscar មានសមត្ថភាពអាចលេងបានច្រើនតំបន់ ពោលគេអាចលេងជាខ្សែបម្រើការពារ បម្រើប្រយុទ្ធ និងប្រយុទ្ធស្លាបស្ដាំ៕

ប្រភព​​​៖ sportsmole

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ