អីយ៉ាស់! បងប្អូនត្រកូល ឡៅ ដុះមកម្នាក់ទៀតហើយ វាយកាចណាស់ដេញផ្តាច់ទឹក១ផុយ (មានវីដេអូ)

//s5.kh1.co/80/80dc6e7c858ad1207ab10af5c4719f86476c26da.jpg
កីទ្បា

 ៣០-មិថុនា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

ឡៅ សៃណេត ខ្លួនតូចវ័យក្មេង តែមានបច្ចេកទេសស្រដៀងបងៗគេណាស់

ភ្នំពេញ៖ នៅសង្វៀនទូរទស្សន៍បាយ័ន កាល​ពីថ្ងៃអាទិត្យសប្តាហ៍មុននេះ គេបានឃើញកីឡាករ ឡៅ ចន្ទ្រា បានមកឲ្យទឹកប្អូនរបស់ខ្លួន ដែលត្រូវប្រកួតក្នុងប្រភេទទម្ងន់ស្រាល។ ឡៅ សៃណេត ធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតរបស់គេជាមួយ កីឡាករវ័យក្មេងដូចគ្នា ដែន សិលា ដោយផ្តួល ដែន សិលា មិនអាចបន្តការប្រកួតបានក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឡៅ ចន្ទ្រា កំពុងឲ្យទឹក ឡៅ សៃណេត
ឡៅ ចន្ទ្រា កំពុងឲ្យទឹក ឡៅ សៃណេត

គេឃើញសមត្ថភាពដ៏ល្អរបស់ ឡៅ សៃណេត ដោយការវ៉ៃចេញច្បាស់ៗ និងមានភាពរហ័សរហួន។ ក្រោយផ្តួលដៃគូឲ្យសន្លប់ មានប្រិយមិត្តជាច្រើនបានកោតសរសើរ សៃណេត ដោយនៅក្មេងតែមានភាពប៉ិនប្រសប់ក្នុងការប្រកួត និងអាចសន្និដ្ឋានបានថាកីឡាករវ័យក្មេងត្រកូល ឡៅ ម្នាក់នេះនឹងមានឈ្មោះល្បីល្បាញដូចបងៗអ៊ីចឹងដែរ៕

ចង់ឃើញ ឡៅ សៃណេត ផ្តួលដៃគូលឿនយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ Kun Khmer Super Fights)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T