ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី២៨ កីឡាករ ឈួន រិទ្ធី បានផ្តួលដៃគូឲ្យសន្លប់ដោយកណ្តាប់ដៃស្តាំពេញ ទៅលើផ្ទៃមុខ នួន ជំនិត សន្លប់ភ្លាមៗ ក្នុងសង្វៀនគុនខ្មែរ Mas Fight។ ក្នុងជំនួបដែលគ្មានចៅក្រមដាក់ពិន្ទុ គឺមានតែអាជ្ញាកណ្តាលម្នាក់ប៉ុណ្ណោះជាអ្នកកាត់សេចក្តីឈ្នះឬចាញ់ដោយការបញ្ឈប់ និងប្រកួតតែមួយទឹករយះពេល៩នាទី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងជំនួបអ្នកទាំងពីរ បានវាយប្តូរគ្នាជាច្រើន ពិសេសកណ្តាប់ដៃដ៏ធ្ងន់ៗ ដើម្បីផ្តួលដៃគូឲ្យសន្លប់ និងបានទទួលជ័យជម្នះ។ ក្នុងនាទី ទី៣ អ្នកទាំងពីរក៏បានប្តូរកណ្តាប់ដៃគ្នា ប៉ុន្តែការវាយរបស់ ឈួន រិទ្ធី មានប្រសិទ្ធិភាពជាង បានធ្វើឲ្យ នួន ជំនិត បាត់ស្មារតីមិនអាចបន្តការប្រកួតបាន។ ឈួន រិទ្ធី ក្រោយឈ្នះក៏ទទួលបានប្រាក់រង្វាន់ ១លាន៦សែនរៀល ពីកម្មវិធី Mas Fight Cambodia របស់ស្ថានីយ៍ទូរទស្សន៍ថោន៕
ចង់ដឺងសន្លប់ធ្ងន់យ៉ាងណា ទៅទស្សនាវីដេអូប្រកួតរបស់អ្នកទាំងពីរ៖