សង្ស័យជិតមានដំណឹងល្អ Patricia បានរួមតុជាមួយម្ដាយខាងប្រុសកម្លោះហាយសូរហើយ

//s5.kh1.co/45/45cb883dc234b2132ef96ab2141f5f9e035258c1.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

កាន់តែធ្វើឲ្យហ្វេនៗសប្បាយរីករាយ ដែលនៅក្នុងថ្ងៃកំណើតរបស់តារាស្រី Chompoo Araya នាង Patricia ក៏បានទៅចូលរួមអបអរ ជាពិសេសថែមទាំងអង្គុយរួមតុជាមួយនឹងអ្នកម្ដាយរបស់គូស្នេហ៍នាង លោក Note Vises ដែលអាចបញ្ជាក់ថា នាងនិងគ្រួសារគូស្នេហ៍កាន់តែមានភាពល្អប្រសើរ ផងដែរ

ថៃ៖ ក្រឡេកឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ជីវិតស្នេហារបស់តារាសម្ដែងស្រី នាង Patricia និង កម្លោះហាយសូ លោក Note Vises កាន់តែមានការវិវត្តន៍ទៅមុខជាលំដាប់ ដែលហ្វេនៗជាច្រើន កំពុងតែទន្ទឹងរង់ចាំពីដំណឹងល្អរបស់អ្នកទាំងពីរ ក្នុងពេលឆាប់ៗនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារារូបនេះ ព្រមទាំងគូស្នេហ៍ បានធ្វើឲ្យហ្វេនៗជាច្រើនមានការផ្តោតអារម្មណ៍ ចំពោះពួកគេទាំងពីរយ៉ាងខ្លាំង ដែលកាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ ដែលជាថ្ងៃខួបកំណើត របស់តារាស្រី Chompoo Araya នាង Patricia ក៏បានមកចូលរួម អបអរជាមួយនឹងក្រុមគ្រួសាររបស់គូស្នេហ៍នាង ផ្ទាល់ថែមទៀតផង។

អ្វីដែលសំខាន់នោះគឺ នៅក្នុងពិធីជប់លៀងដ៏តូចមួយ ដែលរៀបចំជាលក្ខណៈគ្រួសារនេះ ក្រឡកឃើញថា Patricia បានអង្គុយក្បែរជាមួយនឹង អ្នកម្ដាយរបស់លោក Note Vises ដែលជាគូស្នេហ៍របស់នាង យ៉ាងស្និទ្ធស្នាល ដែលនេះក៏បានបញ្ជាក់ថា ទំនាក់ទំនងរវាងនាង ជាមួយនឹងគ្រួសាររបស់គូស្នេហ៍ គឺមានភាពល្អប្រសើរខ្លាំងណាស់ មិនដូចដែលធ្លាប់មានពាក្យចចាមអារ៉ាមថា ម្ដាយរបស់ លោក Note មិនពេញចិត្តនឹង Patricia នោះទេ។

ម៉្យាងវិញទៀត បន្ទាប់បីឃើញបែបនេះ ធ្វើឲ្យហ្វេនៗពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ព្រោះទំនាក់ទំនង របស់ Patricia និង គូស្នេហ៍ ព្រមទាំងគ្រួសារ កាន់តែមានភាពជិតស្និទ្ធ និងជូនពរឲ្យនាង ក្លាយជាសមាជិកម្នាក់ក្នុងក្រុមគ្រួសារមួយនេះ ក្នុងពេលខាងមុខនេះ ផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖

Patricia
Patricia
Patricia
Patricia
Patricia
Patricia
Note Vises
Note Vises
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Chompoo
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Chompoo
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Chompoo
ទិដ្ឋភាពក្នុងថ្ងៃកំណើតរបស់ Chompoo
រូបភាព ដែល Patricia អង្គុយក្បែរម្ដាយរបស់ Note
រូបភាព ដែល Patricia អង្គុយក្បែរម្ដាយរបស់ Note
រូបភាព ដែល Patricia អង្គុយក្បែរម្ដាយរបស់ Note
រូបភាព ដែល Patricia អង្គុយក្បែរម្ដាយរបស់ Note
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T