ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបានហាមឃាត់ TikTok និងកម្មវិធីផលិតនៅប្រទេសចិនរាប់សិបទៀត ដោយបញ្ជាក់ថា វាមានគ្រោះថ្នាក់ដល់ប្រទេសរបស់ខ្លួន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបាននិយាយថា កម្មវិធីទាំងនេះគឺជាការរើសអើងអធិបតេយ្យភាពនិងបូរណភាពរបស់ប្រទេសឥណ្ឌា ការការពារប្រទេសឥណ្ឌា សន្តិសុខនៃរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ។ សរុបទៅមានកម្មវិធីចំនួន៥៩ ត្រូវបានហាមឃាត់ក្នុងចំណោមកម្មវិធីល្បីៗ ដូចជាកម្មវិធីផ្ញើសារ WeChat។

កម្មវិធីរបស់ចិនចំនួន៥៩ ត្រូវបានហាមឃាត់ក្នុងប្រទេសឥណ្ឌា

វាកើតឡើង បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើង នៅតាមព្រំដែនដែលមានជម្លោះរវាងមហាអំណាចទាំងពីរ។ ទាំងឥណ្ឌានិងចិនបានដាក់ពង្រាយកងទ័ពបន្ថែមទៀត ទៅកាន់តំបន់ Ladakh កាលពីខែមិថុនា។ ការប៉ះទង្គិចគ្នាបានធ្វើឲ្យទាហានឥណ្ឌា យ៉ាងតិច២០នាក់បានស្លាប់។

ក្រសួងព័ត៌មានបច្ចេកវិទ្យាឥណ្ឌាបាននិយាយថា ខ្លួនកំពុងហាមឃាត់កម្មវិធីចិនចំនួន៥៩ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងជាច្រើន ពីប្រភពផ្សេងៗគ្នា អំពីកម្មវិធីដែល «លួចបញ្ជូនទិន្នន័យរបស់អ្នកប្រើប្រាស់ ដោយគ្មានការអនុញ្ញាត»។ ឥណ្ឌាគឺជាទីផ្សារបរទេសធំបំផុតរបស់ TikTok ដែលមានអ្នកប្រើប្រាស់ប្រមាណ១២០លាននាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ