មិនគួរឲ្យជឿ! បុគ្គលិក និងអ្នកកីឡាកាសប្រចាំស្ថាប័ន WWE មួយចំនួន ត្រូវបានរកឃើញមានផ្ទុករីរុសកូវីដ១៩

//s5.kh1.co/f7/f70f0a9074f67574485a5425de66c42d5461af01.jpg
កីទ្បា

 ៣០-មិថុនា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

WWE ទំនងនឹងត្រូវបិទទាំងស្រុងបន្ទាប់ពីរកឃើញអ្នកផ្ទុកកូវីដជាច្រើនអ្នក

អាមេរិក៖ បុគ្គលិកប្រមាណ២៤នាក់ ត្រូវបានគេធ្វើតេស្តជុំដំបូងរកឃើញមានផ្ទុកវីរុសកូវីដ១៩ ក្នុងនោះក៏មានកីឡាករល្បីៗរបស់ WWE ផងដែរ។ កញ្ញា Renee Young ដែលជាអ្នកអត្ថាធិប្បាយពិសេសក្នុងកម្មវិធីប្រកួត យប់ថ្ងៃសុក្រនៅសង្វៀន Smack Down បានបង្ហោះព័ត៌មាននៅលើបណ្តាញសង្គម Twitter របស់នាង ដោយបានសរសេរយ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទាំងអស់គ្នា ជាយូរថ្ងៃហើយ កម្មវិធីរបស់ខ្ញុំត្រូវបានរំសាយ ហើយខ្ញុំឆ្លងកូវីដទៀត។ កុំភ្លេចពាក់ម៉ាស់ និងលាងដៃ។ ថែរក្សាសុខភាពអ្នកទាំងអស់គ្នា។

Renee young
Renee young និង​ប្តីរបស់នាង
Renee young និង​ប្តីរបស់នាង

ទាក់ទងនឹងបញ្ហាកូវីដនេះ ស្ថាប័ន WWE ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងបែបនេះថា៖

" WWE នឹងបន្តការធ្វើតេស្តទៅលើក្រុមការងារទាំងអស់ ស្វែងរកអ្នកឆ្លងមេរោគកូវីដជាបន្តបន្ទាប់ទៀតនាពេលខាងមុខ"។

ស្ថាប័ន WWE
ការប្រកួត ដោយគ្មានអ្នកមើល
ការប្រកួត ដោយគ្មានអ្នកមើល

គួរឲ្យដឹងដែរថា លោក Vince McMahon ដែលជាអ្នកគ្រងគ្រង ត្រូវបានគេទទូចឱ្យបន្តការចាក់ផ្សាយតាមទូរទស្សន៍ប្រចាំសប្តាហ៍ និងបន្តឲ្យមានការប្រកួត នៅឯមជ្ឈមណ្ឌលសម្តែងរបស់ WWE បើទោះបីជាមានករណីឆ្លងវីរុសវិជ្ជមានដែលកំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងរដ្ឋ Florida ក៏ដោយ៕

  លោក Vince McMahon
  លោក Vince McMahon
សាលប្រកួតដ៏ស្ងប់ស្ងាត់
សាលប្រកួតដ៏ស្ងប់ស្ងាត់

ប្រភព The Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/af/afd132557191fb5bca676523b72b226954c2f0d8.jpg

សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ ឌីជីថលកម្ពុជាដំបូង បានចូលរួមជាមួយក្រុមហ៊ុន មូនតុនហ្គេម ដើម្បីបង្កើតព្រឹត្តិការណ៍ ថ្នាលឌីជីថលប្រកួតកីឡាអេឡិចត្រូនិច នាសម័យថ្មី ជាមួយ MOBILE LEGENDS: Bang Bang!

 ១៨-មីនា-២០២៥ 
 ១២ល្ងាច · ៤ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T