មិនប្លែកមិនហៅ ទេព បូព្រឹក្ស! លើកនេះលេងប្តូរពណ៌សក់ ស្រដៀង Jennie យ៉ាងស្អាត

//s5.kh1.co/e0/e046a2871fe34ca2946e9f377cddd31753193697.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គ្រប់គ្នាបានដឹងហើយថា កញ្ញា ទេព បូព្រឹក្ស ជាតារាស្រីដែលនិយមប្ដូរពណ៌សក់ ហើយថ្មីនេះនាងបានលាបពណ៌សក់ស្រដៀង Jennie ក្រុម Black Pink មើលទៅពិតជាប្លែក។

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា ទេព បូព្រឹក្ស កាន់តែមានប្រជាប្រិយភាពខ្លាំង ជាពិសេសនាងក៏ជាតារាចម្រៀងម្នាក់ដែល មានគំនិតច្នៃប្រឌិត លើស្ទាយ៍តែងខ្លួន។ រាល់សម្លៀកបំពាក់ និង ការរៀបចំខ្លួនឡើងឆាកតន្រ្តីនានា ឃើញថា នាងពិតជាលេចធ្លោស្ទើរតែគ្រប់ពេលតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនត្រឹមតែជាតារាដែលពូកែតុបតែងខ្លួននោះទេ តែបើងាកទៅមើលពណ៌សក់នាងវិញ តារាស្រីរូបនេះ តែងតែប្ដូរពណ៌សក់សឹងតែគ្រប់ពណ៌តែម្ដង។ ក្នុងនោះដែរ បើក្រឡេកទៅមើលរូបសម្ផស្សនាង មួយរយៈចុងក្រោយនេះ ឃើញថាតារាស្រីរូបនេះ កាន់តែមានសម្រស់ស្រស់ស្អាតផូរផង់គួរឲ្យទាក់ទាញតែម្ដង។

ជាក់ស្ដែង កាលពីពេលថ្មីនេះ កញ្ញា ទេព បូព្រឹក្ស បានកាត់សក់ខ្លី ហើយបានប្ដូរពណ៌សក់ថ្មីមួយទៀតស្រដៀងទៅនឹង Jennie សមាជិកក្រុម Black Pink ធ្វើឲ្យសម្រស់នាងកាន់តែស្អាត ប្លែកជាងមុនតែម្ដង។ ដោយពណ៌សក់ថ្មីមួយនេះ មានពណ៌ទង់ដែងខាងមុខ និង ពណ៌ខ្មៅខាងក្រោយ បើទោះបីលាយពណ៌គ្នា តែមើលទៅពិតជាសាកសមជានាងខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖​

  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
Jennie សមាជិកក្រុម Black Pink
Jennie សមាជិកក្រុម Black Pink
ទេព បូព្រឹក្ស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T