មហាវិទ្យាល័យក្នុងទីក្រុងមួយចំនួន​ នៅសហរដ្ឋអាមេរិកកំពុងព្រួយបារម្ភចំពោះនិស្សិតដែលបោះបង់ការសិក្សា

//s5.kh1.co/14/14c4a51ea8ee5ee5405bfd321f9916b8044a4848.jpg
សង្គម

 ៣០-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នៅមហាវិទ្យាល័យនៃទីក្រុងតូចៗនៃសហរដ្ឋអាមេរិក មានការព្រួយបារម្ភចំពោះនិស្សិតបោះបង់ការសិក្សា

អាមេរិក៖ នៅពេលជំងឺកូវីដ១៩ កើតឡើងក្នុងខែមីនា បានធ្វើឱ្យនិស្សិតតាមមហាវិទ្យាល័យនៃសហរដ្ឋ អាមេរិកបានទៅផ្ទះរបស់ពួកគេ។ ដោយនៅទីក្រុង Ithaca មាននិស្សិតជាង ២៤.០០០ នាក់សិក្សានៅ Cornell University។ ហើយសិស្ស ៦២០០ នាក់បានបោះបង់ការសិក្សានៅ Ithaca College។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយចំពោះអ្នកនៅក្នុងតំបន់នោះ ដែលបើកអាជីវកម្មដែលពឹងផ្អែកលើប្រាក់ចំណូលរបស់សិស្សកំពុងព្រួយបារម្ភចំពោះនិស្សិតការបោះបង់ការសិក្សារបស់និស្សិតផងដែរ។ លោក Gregar Brous បាននិយាយថា វាពិតជាមានផលពិបាកក្នុងការបើកភោជនីយដ្ឋាននៅពេលនេះ។

មហាវិទ្យាល័យ Ithaca បាននិយាយថា និស្សិតរបស់ខ្លួននឹងត្រឡប់ទៅសាលាវិញនៅរដូវស្លឹកឈើជ្រុះ ហើយពួកគេនឹងចូលរៀនធម្មតាវិញនៅខែតុលា។ មនុស្សជាច្រើនរំពឹងថា ទោះបីនិស្សិតវិល ត្រឡប់មកវិញក៏ដោយពួកគេភាគច្រើននឹងស្នាក់នៅក្នុងបរិវេណសាលា ហើយមិនចេញទៅភោជនីយដ្ឋាននិងបារឡើយ។  ម្យ៉ាងទៀត អ្នកដែលរស់នៅតំបន់នោះមានការបារម្ភរណ៍ចំពោះនិស្សិតដែលវិល ត្រឡប់មកវិញនឹងនាំជំងឺកូវីដ១៩ ចូលក្នុងសហគមន៍របស់ពួកគេ។

ទីក្រុង Ithaca commons
ទីក្រុង Ithaca commons

ទីក្រុង Amherst ដែលមានមហាវិទ្យាល័យមួយក្នុងរដ្ឋ Massachusetts ត្រូវប្រឈមនឹងការបាត់ បង់និស្សិត ៣៥០០០ នាក់ភ្លាមៗពីសាកលវិទ្យាល័យ Massachusetts។ ក្រៅពីទីក្រុង Amherst ក៏មានមហាវិទ្យាល័យចំនួន ៤ ផ្សេងទៀតនៅក្នុងតំបន់នោះ។ ការសិក្សាស្រាវជ្រាវដោយវិទ្យាស្ថានត្រួសត្រាយនៅរដ្ឋម៉ាសាឈូសេតបានរកឃើញថា នៅត្រឹមខែឧសភា អាមេរិកមានអត្រាគ្មានការងារធ្វើ ៣២,៦ ភាគរយ៕

ទីក្រុង Ithaca
ទីក្រុង Ithaca
ទីក្រុង Ithaca
ទីក្រុង Ithaca

ប្រភព: VOA Education

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T