ក្រុមហ៊ុន Smart Axiata ប្រកាសជ័យលាភីដំបូងគេបង្អស់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament នៅកម្ពុជា!

//s5.kh1.co/f2/f281fdb04f3544cf95da00aa09244df640b6d9e3.jpg
សង្គម

 ២៩-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីការប្រកួតប្រជែងយ៉ាងសកម្មអស់រយៈពេលមួយខែ Angkor PUBG បានទទួលជោគជ័យក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិចធំបំផុតនៅកម្ពុជា ដែលមានឈ្មោះថា Smart PUBG Mobile Tournament ដែលរៀបចំឡើងដោយប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា Smart Axiata ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា។

ភ្នំពេញ៖ ក្រោយពីការប្រកួតប្រជែងយ៉ាងសកម្មអស់រយៈពេលមួយខែ  Angkor PUBG បានទទួលជោគជ័យក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិចធំបំផុតនៅកម្ពុជា ដែលមានឈ្មោះថា  Smart PUBG Mobile Tournament  ដែលរៀបចំឡើងដោយប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា Smart Axiata  ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមជ័យលាភីដែលមានសមាជិកចំនួន ៥នាក់ បានទទួលរង្វាន់ជាសាច់ប្រាក់ចំនួន ៦០,០០០,០០០ រៀល និងទូរស័ព្ទស្មាតហ្វូន Realme 6 ផងដែរ។

ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament
ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament

ការប្រកួតនេះបានចាប់ផ្ដើមឡើងដោយមានក្រុមចំនួនជាង ៣០០ ក្រុមបានចុះឈ្មោះ  ហើយមានក្រុមចំនួន ៤០ ក្រុមត្រូវបានជ្រើសរើស ដើម្បីឲ្យចូលរួមប្រកួតប្រជែងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពី ថ្ងៃទី២៧  ខែមិថុនា ។ បន្ទាប់មកមានក្រុមចំនួន ២០ ក្រុមតែប៉ុណ្ណោះត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រកាលពី ថ្ងៃទី ២៨ ខែមិថុនា ដែលក្នុងនោះមានក្រុមកំពូលចំនួន ១០  ក្រុមដែលទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ១២០,០០០,០០០ រៀល និងទូរស័ព្ទស្មាតហ្វូន Realme 6

ស៊ីម ឡៃស្រ៊ុន សមាជិកក្រុមជ័យលាភី Angkor PUBG បានឲ្យដឹងថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន Smart Axiata ដែលបានបង្កើតកម្មវិធីកំសាន្តប្រកបដោយភាពច្នៃប្រឌិត សម្រាប់អ្នកលេងកីឡាអេឡិចត្រូនិចនៅកម្ពុជា។

«ការប្រកួតប្រជែងនេះបានផ្ដល់បទពិសោធន៍ដ៏រំភើបមួយសម្រាប់ខ្ញុំ និងក្រុមរបស់ខ្ញុំ។ ជាធម្មតា យើងលេងជាការកំសាន្ត ប៉ុន្ដែ ក្នុងនាមជាតំណាងឲ្យក្រុមមួយ ដើម្បីចូលរួមប្រកួតប្រជែងជាមួយក្រុមដ៏ទៃ ដោយផ្សាយផ្ទាល់លើ Facebook គឺមានការរំភើបខ្លាំង។ ក្រុមរបស់ខ្ញុំ បានបង្ហាញពីកិច្ចសហការ និងស្មារតីក្រុម ក្នុងយុទ្ធសាស្ត្រនៃការប្រយុទ្ធ និងការការពារ ដែលនាំឱ្យយើងក្លាយជាជើងឯក ហើយយើងក៏រីករាយដែលបានចូលរួមក្នុងការប្រកួតនេះផងដែរ»។

សម្តីលោក ស៊ីម ឡៃស្រ៊ុន
ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament
ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament

ដោយមានការគាំទ្រពីក្រុមហ៊ុន Tencent Games ដែលជាក្រុមហ៊ុនអ៊ីនធឺណិត  និងបច្ចេកវិទ្យាធំជាងគេបង្អស់មួយក្នុងលោក និងក្រុមហ៊ុន Realme ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនឈានមុខគេបង្អស់មួយក្នុងលោក  ព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament នេះ បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសសម្រាប់អ្នកលេងកីឡាអេឡិចត្រូនិចនៅកម្ពុជា ដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យ និងផ្តល់ឱកាសឲ្យពួកគេលេងកីឡាអេឡិចត្រូនិចជាសហគមន៍រួមគ្នា។ 

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា៖      ​

«ខ្ញុំសូមអបអរសាទរដល់​ ក្រុម Angkor PUBG ដែលបានឈ្នះការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament ដំបូងគេបង្អស់។ ក្រុមការងារនៅក្រុមហ៊ុន Smart ទាំងអស់នឹងបន្តនាំយករបៀបរស់នៅចំរុះបែបឌីជីថលបន្ថែមទៀត សម្រាប់អតិថិជនរបស់យើង រួមមាន ការនាំយកគំនិងផ្ដួចផ្ដើមថ្មីៗផ្សេងទៀតក្នុងវិស័យកីឡាអេឡិចត្រូនិច។  យើងពិតជារំភើបដែលយុវជនកម្ពុជា ជាច្រើនបានបង្កើតជាក្រុម ហើយបានចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតនេះ ហើយយើងក៏សង្ឃឹមថានឹងមានការចូលរួមកាន់តែច្រើននៅក្នុងព្រឹត្តិការណ៍របស់យើង នាពេលអនាគតផងដែរ»។

ប្រសាសន៍លោក ថូម៉ាស ហ៊ុន 

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី ក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh.  ។​

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T