ខេម ព្យាយាមផលិតបទចម្រៀងដោយខ្លួនឯង ក្រោយស្ងប់ស្ងាត់ក្នុងផលិតកម្ម

//s5.kh1.co/22/22cdf88486da3207ebd06b1d0a4046812abe87d6.jpg
នារី

 ២៩-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ខេម ព្យាយាមផលិតបទចម្រៀងដោយខ្លួនឯង ក្រោយស្ងប់ស្ងាត់ក្នុងផលិតកម្ម

ភ្នំពេញ៖ តារាចម្រៀងសម្លេងស្អក លោក ខេម ដែលជាតារាចម្រៀងកើតចេញពីកម្មវិធីប្រឡងចម្រៀងមួយរបស់ស្ថានីយទូរទស្សន៍ CTN រហូតក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មថោន កំឡុងឆ្នាំ ២០១១ ពេលនេះហាក់អន់ចិត្តជាមួយផលិតកម្ម ដែលមិនសូវជាមានបទចម្រៀងចេញលក់នៅលើផ្សារ បើទោះបីជាមិនបានប្រកាសជាសាធារណៈពីការចាកចេញដូចកញ្ញា មាស សុខសោភា ក៏ ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកមកមើលក្រោយពេលដែលស្ងប់ស្ងាត់នៅក្នុងផលិតកម្ម លោក ខេម បាននឹងកំពុងតែព្យាយាមផលិតនូវបទចម្រៀងថ្មីៗដោយខ្លួនឯង ដែលទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។

យ៉ាងណាមិញ បទចម្រៀងជាច្រើនដែលបានបញ្ចេញនាប៉ុន្មានថ្ងៃនេះ ហាក់មើលឃើញថាទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសក្នុងបណ្តាញសង្គម Tik Tok រួមមានបទ “សុំម៉ាពេលម៉ោ” “ហត់នឹងលួង” “តោះធ្វើសង្សារពីរបីថ្ងៃ” “បងលែង Control អូនបានដូចមុនហើយ” “ថ្នាំពុលលាបលើការស្រលាញ់” “ជូនដំណើរអូនឡើងលើផ្លូវ High Way” និងបទចម្រៀងមួយចំនួនទៀត។

ម្ចាស់បទ បេះដូងអើយ រូបនេះមិនត្រឹមតែខំប្រឹងប្រែងផលិតបទចម្រៀងថ្មីប៉ុណ្ណោះទេ សូម្បីតែក្បាច់រាំក៏លោកបានព្យាយាមហាត់រាំជាមួយ Dancers របស់លោកផ្ទាល់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ខេម
លោក ខេម
លោក ខេម
លោក ខេម
លោក ខេម
លោក ខេម
ខេម
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T