ជប៉ុន ស្នើបន្ទូរបន្ថយចំពោះវិធានការបង្ការជំងឺកូវីដ-១៩ សម្រាប់មន្រ្តីបច្ចេក នឹងមកបំពេញបេសកកម្មលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា

//s5.kh1.co/3c/3c55e6f10b8038f8d21a47227e7f9bab6cd38b03.jpg
Khmerhome

 ២៩-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/3b/3bd403b8bbaedf7ecf9aeba3cc34c4b4793be94b.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានស្នើរដ្ឋាភិបាលកម្ពុជា ពិចារណាលើការបន្ធូរបន្ថយចំពោះវិធានការ និងការបង្ការមេរោគកូវីដ-១៩ ចំពោះ មន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុន ដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បើតាមទំព័រហ្វេសប៊ុកក្រសួងដឹកជញ្ជូននារសៀលថ្ងៃទី២៩ ខែមិថុនា នេះ។

ការស្នើខាងលើ នៅក្នុងជំនួនពិភាក្សាការងារ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ជាមួយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្ដីការក្រសួង​ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

https://s5.kh1.co/__image/w=650,h=434,q=100/ed/edf8a4c25c0cf32534853ad3867b79177746b69d.jpg

ជាការឆ្លើយតប លោក រដ្ឋមន្ត្រី បានជម្រាបជូន លោកទូតនិងគណៈប្រតិភូថា នឹងលើកបញ្ហានេះទៅក្រសួងសុខាភិបាល ពិចារណាលទ្ធភាពបន្ធូរបន្ថយចំពោះការអនុវត្តវិធានការ និងការបង្ការមេរោគកូវីដ-១៩ នៅកម្ពុជា ដើម្បីអាចឱ្យមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនអាចមកបំពេញការងារនៅកម្ពុជា ដោយគ្មានភាពរាំងស្ទះ។

https://s5.kh1.co/__image/w=650,h=434,q=100/c8/c89df12b1327451e026b0cfdd3d8151ce9104d26.jpg

នាឱកាសនោះ លោក ស៊ុន ចាន់ថុលបានលើឡើងអំពី គម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២និង២២ និងគម្រោងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ក្នុងអំឡុងពេលដែលពិភពលោកកំពុងទទួលរងនូវការឆ្លងរាតត្បាត ពីមេរោគកូវីដ-១៩ ដែលក្នុងនោះរួមមានកម្ពុជាផងដែរ។

https://s5.kh1.co/__image/w=650,h=434,q=100/61/61140be5b35adc018ed8fe8da699d8e5b594e7a7.jpg

នៅក្នុងជំនួននេះ លោក ទូត បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានសមត្ថភាពអាចគ្រប់គ្រង និងបង្ការការរាតត្បាត មេរោគកូវីដ-១៩ បានយ៉ាង មានប្រសិទ្ធភាព ដោយគិតរហូតមកទល់ពេលនេះ កម្ពុជា ទទួលបានតែករណីនាំចូលពីខាងក្រៅប៉ុណ្ណោះ។

បើតាមទំព័រហ្វេសប៊ុកក្រសួងដឹកជញ្ជូន បានបញ្ជាក់ថា ជំនួបខាងលើ មានគោលបំណងពិភាក្សាអំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩ ទាក់ទងនឹងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា ការផ្លាស់ប្ដូរទស្សនៈទៅវិញទៅមកស្ដីអំពីផលប៉ះពាល់មេរោគកូវីដ-១៩ ស្តីពីការអនុវត្តគម្រោងរបស់សាធារណរដ្ឋប្រជាមានិតចិន និងរបាយការណ៍ពីភាគីជប៉ុនទាក់ទងនឹង គម្រោងកំពង់ផែក្រុងព្រះសីហនុផងដែរ៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T