យោងតាមគេហទំព័រ Daily Mail បានអោយដឹងថា វិស្វករម្នាក់ បានបញ្ឈប់ការងាររបស់ខ្លួន ហើយសម្រេចចិត្ត ដើរជុំវិញ អឺរ៉ុប ដើម្បីរៀន ធ្វើការងារចំនួន ៣៣មុខ ផ្សេងទៀត មិនគួរអោយជឿ។

លោក Jan Lachner  អាយុ ២៥ឆ្នាំ កូនកាត់អាឡឺម៉ង់និងបារាំង បានចាប់ផ្តើមគំរោងមិនគួរអោយជឿនេះ កាលពី ខែវិច្ឆិកា ឆ្នាំ ២០១១។  លោក Lachner  និយាយថា មុនពេលគាត់ ធ្វើគំរោងនេះ គាត់ជា បុគ្គលិកដែលធ្វើការនៅ Rolls-Royce។ គាត់បញ្ជាក់ទៀតថា  គាត់បានធ្វើដំណើរ បានចំនួន ៣១ប្រទេស និង បានធ្វើការចំនួន ៣១ មុខផ្សេងៗគ្នាដែរ។ ម្យ៉ាងវិញទៀត គាត់នឹងបន្តធ្វើដំណើរទៅ ប្រទេសចំនួន ២ទៀត គឺប្រទេស ព័រទុញហ្គ័ល និង អ៊ីតាលី។

គូររំលឹកថា កាលពីសប្តាហ៏នេះ គាត់បានទៅដល់ ប្រទេសអង់គ្លេស និង ចាប់ផ្តើមធ្វើជា អ្នកមុជទឹកសំអាតអាងត្រី  នៅមជ្ឈមណ្ឌល Great Yarmouth's Sea Life  ដែលការងារលើកនេះ គាត់នឹង ត្រូវប្រឈម ត្រីឆ្លាម ជារៀងរាល់ថ្ងៃ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះបុរសរូបនេះ?






















ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]