ថ្វីត្បិតតែលែងលះគ្នាក៏មែនពិត ប៉ុន្តែ Aff Takasorn និងអតីតស្វាមី នៅតែធ្វើរឿងនេះជាមួយគ្នា

//s5.kh1.co/9e/9e151925bca2009ffabcc7818080cd9b1b6bd0e7.jpg
នារី

 ២៩-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចំណងស្នេហាបានបញ្ចប់ តែចំណងមិត្តភាពជាមួយអតីតស្វាមីនៅរក្សាដដែល

ថៃ៖ តារាសម្ដែងស្រីជើងចាស់ដ៏ល្បីឈ្មោះ Aff Takasorn និងអតីតស្វាមី លោក Songkarn បានចែកផ្លូវគ្នាប្រមាណពីរឆ្នាំហើយ បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេល៦ឆ្នាំ និងបង្កើតបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតមួយរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្វីត្បិតតែមួយរយៈពេលចុងក្រោយនេះ លោក Songkarn ហាក់បីដូចជាបង្ហាញមុខគូស្នេហ៍ថ្មី Matt Piranee ជាសាធារណៈច្រើនជាងមុនក៏ដោយ ប៉ុន្តែលោក Songkarn នៅតែបំពេញតួនាទីជាឪពុកដ៏ល្អសម្រាប់កូនស្រីរបស់ខ្លួនដដែល តាមរយៈការនាំកូនស្រីទៅដើរកម្សាន្ត និងទិញសម្ភារៈប្រើប្រាស់ជាប្រចាំ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ អ្នកនាង Aff Takasorn និងលោក Songkarn នៅតែ Follow គណនី Instagram របស់គ្នាទៅវិញទៅមកដដែល ខុសប្លែកពីតារាខ្លះ ដែលគ្រាន់តែបែកគ្នាក្នុងនាមជាគូសង្សារសោះ ក៏ឈានទៅដល់ការ Unfollow គណនី Instagram របស់គ្នាបាត់ទៅហើយ។

នេះគឺជាគំរូល្អទៅដល់គូស្នេហ៍ដទៃ ដែលទោះបីជាចែកផ្លូវគ្នាក៏ដោយ ក៏មិនគួរហែកហួរ ឬស្អប់ខ្ពើមគ្នានោះទេ ហើយការនៅរក្សាចំណងមិត្តភាពជាមួយនឹងគ្នាដដែលបែបនេះ គឺជាជម្រើសដ៏ល្អបំផុត៕

សូមទស្សនារូបភាពខាងក្រោម៖

ភស្តុតាងដែលបង្ហាញថាអ្នកទាំងពីរនៅតែ Follow គ្នា
ភស្តុតាងដែលបង្ហាញថាអ្នកទាំងពីរនៅតែ Follow គ្នា
ភស្តុតាងដែលបង្ហាញថាអ្នកទាំងពីរនៅតែ Follow គ្នា
ភស្តុតាងដែលបង្ហាញថាអ្នកទាំងពីរនៅតែ Follow គ្នា
Aff Takasorn
Aff Takasorn
Aff Takasorn
Aff Takasorn
Aff Takasorn
Aff Takasorn
Aff Takasorn
Aff Takasorn
Songkarn
Songkarn
Songkarn
Songkarn
Aff Takasorn
Aff Takasorn

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T