ចិនបញ្ជូនគ្រូក្បាច់គុន២០នាក់ ដើម្បីទៅបង្ហាត់កងទ័ព ​ក្បែរតំបន់ព្រំដែនជម្លោះជាមួយឥណ្ឌា

//s5.kh1.co/1d/1d500161da2f6834891c8789290c3a7e51b4fcd9.jpg
សង្គម

 ២៩-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ចិនគឺកំពុងត្រៀមបញ្ជូនគ្រូក្បាច់គុនចំនួន ២០នាក់ ដើម្បី​ទៅបង្ហាត់កងកម្លាំងយោធាចិន ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន​

ចិន៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ​BBC បានចុះផ្សាយថា ប្រទេសចិនគឺកំពុងត្រៀមបញ្ជូនគ្រូក្បាច់គុនចំនួន ២០នាក់ ទៅកាន់តំបន់ទីបេ ដើម្បី​​បង្ហាត់កងកម្លាំងយោធាចិន ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែនជម្លោះជាមួយប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពហ្វឹកហាត់ របស់កងទ័ពចិន
សកម្មភាពហ្វឹកហាត់ របស់កងទ័ពចិន

ដោយឡែក សារព័ត៌មាន​ CCTV ក៏បានរាយការណ៍ដែរថា ​គ្រូក្បាច់គុន ២០នាក់ មកពីក្លឹប​ Enbo Fight Club គឺនឹងត្រូវ​​បញ្ជូនទៅឈរជើងនៅ​ទីក្រុង Lhasa នៃតំបន់ទីបេ។ ប៉ុន្តែទោះបីជាយ៉ាងក្តី ប្រព័ន្ធផ្សព្វផ្សាយចិនខាងលើនេះ មិនបានធ្វើការបញ្ជាក់ ថាតើគ្រូក្បាច់គុណទាំងនោះ គឺ​នឹងត្រូវទៅបណ្តុះបណ្តាលកងទ័ពនៅតាមព្រំដែន​ជាប់ប្រទេសឥណ្ឌា ឬយ៉ាងណានោះទេ។

សកម្មភាពហ្វឹកហាត់ របស់កងទ័ពចិន
សកម្មភាពហ្វឹកហាត់ របស់កងទ័ពចិន

គួរឱ្យដឹងផងដែរថា ដំណឹង​​នេះ​ត្រូវបានប្រកាសឡើង​ ក្រោយមានការប៉ះទង្គិចគ្នាដោយ​ប្រើ​ដុំថ្ម និងដំបង រវាងកងទ័ព​ឥណ្ឌានិងចិន នៅឯតំបន់ព្រំដែនជម្លោះ Galwan កាលពីថ្ងៃទី១៥ ខែមិថុនា ​ដែលជាលទ្ធផលកងទ័ពនៃភាគីទាំងសងខាង ត្រូវ​ស្លាប់និងរងរបួសជាច្រើននាក់។ ហើយដោយសារស្ថិតនៅក្រោមកិច្ចព្រមព្រៀង ឆ្នាំ១៩៩៦ កងទ័ពឥណ្ឌា និងចិន គឺមិនអាចប្រើប្រាស់កាំភ្លើង ឬ​អាវុធជាតិផ្ទុះ នៅក្នុងតំបន់ជម្លោះណាមួយ​បានឡើយ៕

សកម្មភាពហ្វឹកហាត់ របស់កងទ័ពចិន
សកម្មភាពហ្វឹកហាត់ របស់កងទ័ពចិន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T