កាលពីពេលថ្មីៗនេះ នារីជប៉ុនម្នាក់ដែលទទួលបាន ភាពល្បីល្បាញនៅក្នុងប្រព័ន្ធអ៊ិនធើណេត ដែលមានមុខមាត់ស្រស់ស្អាតនោះ បានទទួលនៅការរិះគន់ជាខ្លាំង ដោយសារតែមានលេចរូបភាព របស់នាងមិនទាន់ផាត់មុខ។

យោងទៅតាមសារព័ត៌មានរបស់ ចាភិនក្រាស បានឲ្យដឹងថា នារីរូបស្រស់នេះ ត្រូវបានគ្រប់គ្នាស្គាល់ឈ្មោះនាងថាម៉ូម៉ូ (Momo) ដែលនាងធ្លាប់បានចូលទូរទស្សន៍ នៅក្នុងកម្មវិធីមួយដែលនិយាយអំពី សេចក្ដីស្រឡាញ់ និងចំណងស្នេហា។ នៅក្នុងនោះនាង ក៏បានបង្កើតគេហទំព័ររបស់ខ្លួន នៅក្នុងប្រព័ន្ធអ៊ិនធើណេត ដែលកាលពីពេលថ្មីៗនេះ រូបនាងផ្ទាល់ក៏បានបញ្ចូលរូបភាព មុខមួយចំហៀងរបស់ខ្លួនដែលមិនទាន់ ផាត់មុខ ជាមួយនឹងរូបភាពដែលផាត់មុខរួចរាល់។

បន្ទាប់ពីរូបភាពនេះបានចែកចាយ នាងក៏ទទួលបាន ការចែកចាយរូបភាពនាងបន្ដគឺ ៧,៥០០ដង ជាមួយនឹងការចុច ចូលចិត្ដ (likes) នៅក្នុង Facebook ១០,០០០ដងផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ពីទស្សនិកដែល ជាអ្នកមើលឃើញរូបភាពនេះ បាននិយាយថា ពួកគេពិតជាមិនជឿ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីរូបភាពពិតរបស់ ម៉ូម៉ូនេះ ដែលនាងមិនទាន់ផាត់មុខ។

តើប្រិយមិត្ដយល់យ៉ាងណា?





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]